​ភ្លៀង​ខ្លាំង​រន្ទះបាញ់​ងាប់​គោ​២​ក្បាល​កណ្តាល​វាលស្រែ​

1368
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ចំ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណ​ត្ត​ទី​៦​កាលពី​រសៀល ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨​មាន​ភ្លៀង​ខ្លាំង​រន្ទះបាញ់​ងា​ច់​គោ​២​ក្បាល​នៅ​វាលស្រែ​នា​ឃុំ​ច​ង្ហា​រ នៅ​ចំណុច​អូ​សាលា​ប៉ិ​សិ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា​រ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា​: ម្ចាស់​គោ​មាន​១- ឈ្មោះ ស៊ិន ផាំង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​សិលា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ​។​២ -​ម្ចាស់​គោ​ឈ្មោះ ចៃ ចិត្ត​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ ភូមិ​តា​ជ្រឹង ឃំ​ុ​ច​ង្ហា ស្រុក​អូរជ្រៅ​។ ..

ប៉ូលីស​បាន​បន្តថា​. : គោ​ទាំង​២​បាន​ដើរ​ស៊ី​ស្មៅ​នៅ​វាលស្មៅ​កណ្តាល​វាលស្រែ​ខាងលើ ខណ​:​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​រួច​ក៏ត្រូវ​រន្ទះបាញ់​ងាប់​ច្រងាង​ទន្ទឹមគ្នា​៕S/

​ភ្លៀង​ខ្លាំង​រន្ទះបាញ់​ងាប់​គោ​២​ក្បាល​កណ្តាល​វាលស្រែ​

ទីតាំងផ្សាយពាណិជ្ជកម្ម