ដោយៈមុនីរ័ត្ន / ភ្នំពេញៈ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមចូលរួម អបអរសាទរ នៃជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ស្រលាញ់ពេញចិត្ត ជឿទុកចិត្ត និងបន្តផ្តល់ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅរកមាគ៌ាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ប្រទេស ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញពីការគាំទ្រយ៉ាងផុសផុល នេះ គឺគណបក្សប្រជាជនកម្ពុជា បានប្រកាន់ ខ្ជាប់នូវគោលបំណង ដើម្បីប្រមូលកម្លាំង គ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិប តេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុត ពីការឈ្លានពាន ការត្រួតត្រា ជិះជាន់ និងការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ចំពោះសមិទ្ធផល គណបក្សប្រជាជនកម្ពុជា ដែលទទួលបានរយៈពេលជាង ៤៤ឆ្នាំ កន្លងមកនេះ ក្រោយពីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លង កាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ហើយសម្រេច បានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា តាំងពី ដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មាន ឯកភាពជាតិ ឯកភាពទឹកដី និងកំពុងបន្តឈានទៅអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយ ភាពជឿជាក់របស់ប្រជាពលរដ្ឋ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ប្រទេសរីកចំរើនឥតឈប់ឈរ៕ V / N