ខេត្ត​យូ​ន​ណាន​ផ្តល់ប្រាក់​បន្ថែម​ពិសេស​៥០​លាន​យ័ន​ដើម្បី​អនុវត្តន៍ “ ផែនការ​ទាក់ទាញ​ធនធាន មនុស្ស​យុវវ័យ​មួយ​ពាន់​នាក់ ”

804
ចែករម្លែក

​ពេល​ថ្មីៗ​នេះ សាលា​រដ្ឋបាល ខេត្ត​យូ​ន​ណាន​បានផ្តល់​ប្រាក់​បន្ថែម​ពិសេស​ដល់​ធនធាន មនុស្ស​ក្រុមទី​១ ដែល​ជាប់​ឈ្មោះ​ក្នុង “​ផែនការ​ទាក់ទាញ ធនធានមនុស្ស​យុវវ័យ​មួយ ពាន់​នាក់​”​។ យុវជន​យុវនារី​១០០​នាក់​ដែល​ជាប់ ឈ្មោះ​ក្នុង “​ផែនការ ទាក់ទាញ​ធនធានមនុស្ស​យុវវ័យ​មួយ ពាន់​នាក់ ” របស់ ខេត្ត​យូ​ន​ណាន​បានទទួល​ប្រាក់​បន្ថែម សម្រាប់​ការរស់នៅ និង​ការធ្វើ ការងារ ចំនួន​៥​សែន​យ័ន​ក្នុង​មនុស្ស​ម្នាក់ សរុប​មាន​ប្រាក់​បន្ថែម ៥០​លាន​យ័ន ។​
​ ​
​គម្រោង​ទាក់ទាញ​ធនធាន មនុស្ស​យុវវ័យ ពិសេស​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ពិសេស ចំនួន​៧ នៃ “​ផែនការ​ទាក់ទាញ​ធនធានមនុស្ស យុវវ័យ​មួយ​ពាន់​នាក់​”​របស់​យូ​ន​ណាន​។ គម្រោង​នេះ​ជា​គម្រោង​សំខាន់​មួយ របស់​ខេត្ត​យូ​ន​ណាន​សម្រាប់​ទាក់ទាញ និង​នាំចូល​ធនធាន មនុស្ស​យុវវ័យ ជាន់ខ្ពស់ ដើម្បី​លើកកម្ពស់​នូវ​សមត្ថភាព ប្រកួតប្រជែង និង​ជំរុញ​ការអនុវត្ត យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ខេត្ត​យូ​ន​ណាន ដោយ​អាស្រ័យ​លើ​ធនធានមនុស្ស​។
​តាម​ផែន​ការដែល​បានកំណត់​ខេត្ត យូ​ន​ណាន​នឹង​ប្រើប្រាស់​រយៈពេល​៥ ឆ្នាំ ដើម្បី​ទាក់ទាញ និង​នាំចូល​ធនធាន មនុស្ស​យុវវ័យ​១.០០០​នាក់​ដើម្បី បំពេញតម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ៕ (​ស៊ីន​ហួ​ចិន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម