ដោយ៖ ដេប៉ូ/ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ មានសទ្ធាជ្រះថ្លា បាននាំយកទៀនវស្សា បច្ច័យ ៤ រួមមានទេយ្យទាន គ្រឿងឧបភោគបរិភោគ មកប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តទាំង ៥ នៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា ពិធីនេះគេក៏ឃើញមានការចូលរួមពីសំណាក់
លោក ឡាន់ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកស្រី សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគងជ័យ លោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ព្រមទាំង លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរ៕/R