ប្រែសម្រួលៈបំណង(VnExpress)៖ ជំនន់ទឹកភ្លៀងបានបង្កការហូរភក់និងបាក់ហូរធ្លាក់ថ្មចុះពីភ្នំមកលើផ្លូវថ្នល់នៅខាងក្រោមក្នុងស្រុកសុកសឺន(Soc Son)ក្បែរទីក្រុងហាណូយដោយកប់រថយន្ត១៣គ្រឿងកាលពីថ្ងៃសុក្រក្រោយការធ្លាក់ភ្លៀងឥតឈប់អស់ពេលជាច្រើនថ្ងៃនៅតំបន់កូនភ្នំក្នុងឃុំមិញហ្វ៊ូ( Minh Phu) ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីទីក្រុងហាណូយ។
លើផ្លូវចម្ងាយមួយគីឡូម៉ែត្រ មានរមណីយដ្ឋានបួន ហើយរថយន្តភ្ញៀវបានចតនៅតាមចិញ្ចើមផ្លូវរងការវាយប្រហារដោយការបាក់ដីភ្លាមៗរកពេលតែយកចេញមិនទាន់។រថយន្ត១៣គ្រឿងបានខូចខាតដោយប្រាំគ្រឿងត្រូវដីកប់ទាំងស្រុង។
កាលពីដើមសប្តាហ៍វិថីជាច្រើននៅក្រុងហាណូយក៏បានជន់លិចក្រោយការធ្លាក់ភ្លៀងជាងមួយម៉ោង៕