បំណាក់​ដី​នៅ​ខេត្ត​Nan របស់​ថៃ សម្លាប់​មនុស្ស​៨​នាក់​

2998
ចែករម្លែក
  • 11
    Shares

​មនុស្ស​៨​នាក់​នៃ​គ្រួសារ​មួយ បាន​ស្លាប់​បន្ទាប់ពី​បំណាក់​ដីល្បាប់​ភក់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភូមិ​មួយ​នៅ​ស្រុក​Bo Klue នៅ​ខេត្ត​Nan ប្រទេស​ថៃ កាលពី​ព្រឹក​​ថ្ងៃ​សៅរ៍​។​

​បំណាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ខ្លាំង​នេះ បង្ក​ជា​ល្បាប់​ភក់​ដែល​ហូរ​កប់​លំនៅដ្ឋាន​ជាច្រើន​នៅ​សហគមន៍​នេះ ដោយមាន​ល្បាប់​ភក់​ជាង​១០​ម៉ែត្រ​នៅ​តំបន់​មួយ​​ចំនួន​នៅ​សហគមន៍​នោះ​។​

​ក្រុម​អ្នក​សង្គ្រោះ បាន​ប្រញាប់ប្រញាល់​ទៅកាន់​ភូមិ​រងគ្រោះ​នោះ​ដើម្បី​ធ្វើការ​សង្គ្រោះ​និង​ស្វែងរក​ពួក​អ្នក​បាត់​ខ្លួន ខណៈដែល ភ្លៀង​បាន​បន្ត​ធ្លាក់​ដោយ​បណ្តាល​អគ្គិ​​ស​នី​នៅ​តំបន់​នោះបាន​ដាច់​។​

​លោក Preecha Somchai ប្រធាន​ស្រុក​Bo Klue បានបញ្ជាក​ឱ្យ​ជម្លៀស​អ្នកស្រុក​ទាំងអស់​ចេញពី​ភូមិ​ដែល​រងគ្រោះ​នោះ​។​ដោយ៖សុខា/sn

មនុស្ស​៨​នាក់​នៃ​គ្រួសារ​មួយ បាន​ស្លាប់​បន្ទាប់ពី​បំណាក់​ដីល្បាប់​ភក់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភូមិ​មួយ​នៅ​ស្រុក​Bo Klue ​នៅ​ខេត្ត​Nan ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ