​ប្រែ​សម្រួល​៖​បំណង​(​ស្ត្រេត​ថែមស៍​)៖ រញ្ជួយ​ដី​ក្នុង​ជំរៅ​ដី​រា​ក់មួយ​តែ​កំលាំង​មធ្យម​ត្រឹមតែ​៥,៤​រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​ចិន​ខាងកើត​កាលពីដើម​ថ្ងៃអាទិត្យ និង​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា មនុស្ស​២១​នាក់​បាន​រងរបួស ហើយ​ផ្ទះ​និង​អាគារ​រាប់សិប​បានរ​លំបាក់​។​

​វីដេអូ​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​អាគារ​រលំ​បាក់ ដី​ញ័រ​និង​មនុស្ស​ត្រូវបាន​ជម្លៀស​ចេញពី​អាគារ និង​វីដេអូ​មួយទៀត​បង្ហាញ​មនុស្ស​ដើរកាត់​គំនរ​ឥដ្ឋ​នៅលើ​ដី​។​

​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ម៉ោង​២​និង​៣៣​នាទី​ជិត​ភ្លឺ នៅ​ចម្ងាយ​២៦​គីឡូម៉ែត្រ​ពី​ក្រុងតាជោ​(Dezhou )​ក្នុង​ខេត្ត​សាន់​ទុង​ក្នុង​ជំរៅ​ដី​១០​គីឡូម៉ែត្រ​។​

​ទូរទស្សន៍​ចិន​CCTV​បាន​និយាយ​យោង​តាម​ពួក​មន្ត្រី​មូលដ្ឋាន​ដែល​ថា មនុស្ស​២១​នាក់​រងរបួស និង​ផ្ទះ​ឬ​អាគារ​ចំនួន​១២៦​ខូចខាត​ដោយ​រញ្ជួយ​ដី​។​រញ្ជួយ​ដី​នេះ​មាន​រញ្ជួយ​តិចៗ​តាម​ក្រោយ​៥២​លើក​ទៀត​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីន​ហួរ ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​ចិន​បាន​បញ្ជូន​ក្រុម​មួយ​ទៅ​កាន់​ខេត្ត​សាន់​ទុង​ដើម្បី​ដឹកនាំ​ការងារ​ជួយសង្គ្រោះ​។​

​រញ្ជួយ​ដី​នៅ​សាន​ទុង​អាច​អ​ោ​យ​គេ​ដឹក​ដល់​ទីក្រុង​ប៉េកាំង ក្រុង​ទៀន​ជីន​និង​ក្រុង​សៀង​ហៃ ដែល​នៅ​ចម្ងាយ​៨០០​គីឡូម៉ែត្រ​ពី​ស្នូល​រញ្ជួយ​៕

​រូប​វីដេអូ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​អាគា​របាក់​ធ្លាក់​ដុំឥដ្ឋ​ពេញ​ចិញ្ចើមផ្លូវ​និង​ថ្នល់​