ដោយ៖តារារិទ្ធ/ភ្នំពេញ៖រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញគោលដៅជាយុទ្ធសាស្ត្រជាអាទិភាពចំនួន៥ដើម្បីបន្ត បេសកកម្មបម្រើជាតិនិងប្រជាជនកម្ពុជា ។ នេះយោងបើតាមតេឡេក្រាមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃ ទី៧ ខែសីហានេះ ។

 

គោលដៅយុទ្ធសាស្ត្រទាំង៥ ដែលត្រូវបានបង្ហោះបានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រទាំង៥ របស់គណបក្សប្រជាជនកម្ពុជា៖

យុទ្ធសាស្ត្រទី១.ផ្ដោតទៅលើកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលទាំងឡាយរបស់សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ។

យុទ្ធសាស្ត្រទី២.គឺការធានាកសាងប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជឿនលឿននិងរឹងមាំ ផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើ ន ប្រកបដោយចីរភាព និង សមធម៌។ តាមរយៈយុទ្ធសាស្ត្រនេះ គឺធានាថាប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនា ប្រកបដោ យកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។

យុទ្ធសាស្រ្តទី៣.បន្តខិតខំបន្ថែមទៀតនូវការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រនេះ គឺដើម្បីធានាផ្ដល់ការគាំពារដល់ ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើង ពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។

យុទ្ធសាស្រ្តទី៤.ជម្រុញការអនុវត្ត”កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ “និងកាត់បន្ថយគ្រាប់មីនទាន់ផ្ទុះឲ្យបានជាអតិបរមា ។

យុទ្ធសាស្រ្តទី៥.បន្តអនុវត្តន៍នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អប្រសើររវាង ព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំង អស់លើពិភពលលោក និង អង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្ធហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និង វិបុលភាពក្នុងតំបន់ និង ពិភពលោក ។

គួរជម្រាបជូនផងដែរថានៅព្រឹកថ្ងៃទី ៧ ខែ សីហា ២០២៣ នេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាបានចេញព្រះរាជ ក្រឹត្យចាត់តាំងឯកឧត្ដ មបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានបញ្ជាក់ថានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការចាត់តាំងខាងលើមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលនៃព្រះរា ជាណាចក្រកម្ពុជាដើម្បីសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។ ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ៕