​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កូនប្រុស​របស់​តារា​សម្ដែង​អេ​ស្ប៉ា​ញ រ៉ូ​ដូល​ហ្វូ សាន់​ឆូ អាគ្វី​រ៉េ (Rodolfo Sancho Aguirre) បាន​សារភាព​ថា​បាន​សម្លាប់​និង​បំផ្លាញ​សាកសព​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​របស់​គាត់​នៅលើ​កោះ Full Moon Party របស់​ថៃ​។​

​ដា​នី​ញែល សាន់​ឆូ ប្លង់​កា​ឡូ (Daniel Sancho Bronchalo) ដែល​ជា​កូនប្រុស​របស់​តារា​សម្តែង​ស្រី ស៊ី​ល​វីយ៉ា ប្លង់​កា​ឡូ (Silvia Bronchalo) ដែរនោះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​វាយដំ​គ្រូពេទ្យ​កែ​សម្ផស្ស​ជនជាតិ​កូឡុំប៊ី អេ​ដ​វីន អា​រីតា អា​ធី​ហ្គា (Edwin Arrieta Arteaga) រហូតដល់​ស្លាប់​នៅលើ​កោះ​ផា​ង៉ាន (Pha Ngnan) កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​។​

​ផ្នែក​នៃ​សាកសព​បុរស​អាយុ ៤៤ ឆ្នាំនេះ រួម​ទាំង​ត្រគាក​និង​ភ្លៅ​របស់គាត់ ត្រូវបាន​រកឃើញ​ដោយ​អ្នកស្រុក ដែល​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ឯ​ទីលាន​ចាក់សំរាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​សីហា​។​

​ប៉ូលិស​ក្នុង​តំបន់​បាន​និយាយថា សាន់​ឆូ អាយុ ២៩ ឆ្នាំ បាន​មក​ដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ៣១ ខែកក្កដា​ក្នុងនាម​ជា​អ្នកទេសច​រហើយ​បាន​សារភាព​ចំពោះ​អាជ្ញាធរ​ថា​បាន​សម្លាប់​លោក​អា​រីតា​ក្នុង​ការឈ្លោះប្រកែក​គ្នា​អំពី “​ផ្លូវភេទ​និង​ប្រាក់​”​។​

​តាម​ការចោទប្រកាន់ មេ​ចុងភៅ​នេះ​បាន​កាត់​សាកសព​ជា​១៤ បំណែក មុន​ពេល​យក​ទៅ​បោះចោល​ក្នុង​សមុទ្រ​និង​កន្លែង​ផ្សេង​ទៀត​ជុំវិញ​កោះ រួច​ហើយ​រត់​ទៅ​ដាក់​ពាក្យ​ប្តឹង​អំពី​អ្នក​បាត់​ខ្លួន​។​

​ក្រុមមន្ត្រី​បាន​អះអាងថា អ្នក​ទាំង​ពីរ ដែល​មាន​ទំនាក់ទំនង​ស្នេហា​មួយ​ឆ្នាំ បាន​ស្គាល់​គ្នា​មុនពេល​មក​ដល់​កោះ​នេះ​ដើម្បី​ចូលរួម​ជប់លៀង​ជាមួយ​គ្នា​កាលពី​សប្តាហ៍​ទៅ​មិញ​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦​សីហា ជនជាតិ​អេ​ស្ប៉ាញ​រូប​នេះ​ឃើញ​អម​ដោយ​ប៉ូលិស​នៅលើ​កោះ​ខាងលើ ជា​កន្លែង​ដែល​គាត់​បាន​នាំ​ផ្លូវ​មន្ត្រី​ទៅកាន់​កន្លែង​មួយ​នៅលើ​ឆ្នេរ​ដែល​គាត់​បាន​ជិះទូក​កា​យ៉ាក់​ដើម្បី​យក​បំណែក​សាកសព​ចាក់ចោល​។ ក្រោយមក ប៉ូលិស​បាន​រក​ឃើញ​ក្បាល និង​ដៃ​របស់​ជនរងគ្រោះ​។​

​ឥឡូវ​នេះ​គាត់​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង​និង​ដាក់​ក្រោម​ការឃ្លាំមើល​បង្ការ​ក្រែងលោ​លួច​ធ្វើ​អត្តឃាត មុន​ពេល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុងប្រទេស​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​៧​សីហា​នេះ​៕

​លោក​ឧត្តមសេនីយ៍ទោ ស៊ូ​រ៉ា​ពង់ ថា​ណុ​ម​ចិត បាន​និយាយថា “​ជនសង្ស័យ​បាន​សារភាព​ថា​ជា​អ្នក​សម្លាប់ អេ​ដ​វីន អា​រីតា អា​ធី​ហ្គា(រូបក្រោម) និង​កាត់​សាកសព​ជា​បំណែក​

​ដា​នី​ញែល សាន់​ឆូ ប្លង់​កា​ឡូ  ដា​នី​ញែល សាន់​ឆូ ប្លង់​កា​ឡូ (កណ្តាល)សារភាព​ថា​បាន​សម្លាប់​គូស្នេហ៍​របស់ខ្លួន នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ២៧ កក្កដា ឆ្នាំ​២០២៣