​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ SCALP-EG ដែល​ជា​ប្រភេទ​មី​ស៊ី​ល​បណ្តែត​តាម​អាកាស​ដូច​មី​ស៊ី​ល Storm Shadow របស់​ចក្រភព​អង់គ្លេស​ដែរនោះ ឥឡូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​នហើយ​។

​បារាំង​និយាយថា​ខ្លួន​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​មី​ស៊ីល SCALP-EG តាំងពី​ខែ​ឧសភា​និង​បាន​បញ្ជាក់​ពី​ការសម្រេចចិត្ត​នេះ​នៅ​ពាក់កណ្តាល​ខែ​កក្កដា រូបភាព​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្សេ​លេន​ស្គី​ទៅកាន់​អង្គភាព​យន្តហោះ Su-24 Fencer ដែល​បាញ់​មី​ស៊ី​ល​នេះ បាន​បញ្ជាក់​ពី​ស្ថានភាព​ប្រតិបត្តិការ​របស់​វា​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ចុះហត្ថលេខា​លើ​មី​ស៊ី​ល SCALP-EG ដែល​តុបតែង​យ៉ាង​ភ្លឺរលោង​ជាមួយនឹង​ការ​រចនា​របស់​វា​ជា​ពណ៌​ទង់ជាតិ​បារាំង​និង​រូប​សញ្ញា​ទាហាន​ជាតិ​អ៊ុ​យក្រែន អម​ជាមួយ​នឹង​ប៉ម​តួ​អេ​ហ្វ​ហ្វែល ខណៈ​មី​ស៊ី​ល​នេះ​ព្យួរ​ពីក្រោម​យន្តហោះ Su-24 Fencer ។ SCALP-EG តំណាង​ឱ្យ​ពាក្យ “Système de Croisière Autonome à Longue Portée – Emploi Général” ឬ “Long Range Autonomous Cruise Missile System – General Purpose” ជា​ភាសា​អង់គ្លេស​។ មី​ស៊ី​ល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន MBDA​។​

Tweet ជា​បន្តបន្ទាប់​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បានស​ន្មតថា មី​ស៊ី​ល​នេះ​បាន​បង្កឱ្យមាន​ស្នាម​រណ្តៅ​លើ​លើ​ស្ពាន Chongar និង Henichesk​។ ស្ពាន​ទាំងនេះ​គឺជា​សរសៃឈាម​សំខាន់​សម្រាប់​បញ្ជូន​ការផ្គត់ផ្គង់​និង​ទាហាន​ពី​តំបន់​គ្រី​ម៉េ​ទៅកាន់​កងទ័ព​រុស្ស៊ី​នៅតាម​បណ្តោយ​ខ្សែត្រៀម​ជួរ​មុខ​នៅ​ភាគ​ខាងជើង​៕

​លោក​ហ្សេ​លេន​ស្គី​ស៊ីញ៉េ​លើមី​ស៊ីល SCALP-EG