តារាចម្រៀង​សិង្ហ​បុរី ស្តេ​ហ្វា​នី ស៊ុន សម្រាលកូន​ទី​២

986
ចែករម្លែក
  • 5
    Shares

​វា​ជា​ខួបកំណើត​ដ៏​ពិសេស​សម្រាប់​តារាចម្រៀង​សិង្ហ​បុរី ស្តេ​ហ្វា​នី ស៊ុន ដែល​បាន​សម្រាលកូន​ទី ២ គឺ​ទើបតែ​២ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អបអរ​ខួបកំណើត​ទី ៤០ របស់​នាង​។​

​នាង​ស៊ុន​បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា​ថា នាង​បាន​ផ្តល់កំណើត​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ថម​សុន​។ នាង​បាន​បន្ថែមថា ទារក​ស្រី​មាន​ទម្ងន់ ២,៧៩ គីឡូក្រាម​។​

​នាង​ស៊ុន​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា “​ណា​ឌី​ម (​ស្វាមី​របស់ខ្ញុំ​) និង ខ្ញុំ​បាន​ស្វាគមន៍​សមាជិកគ្រួសារ​ស្រី​ថ្មី​បំផុត​និង​វ័យក្មេង​បំផុត​របស់​យើង​។ មែនហើយ នោះ​គឺ​កូន​ដែល​បានចាប់កំណើត​នៅ​គ្រា​ដ៏​មមាញឹក​បំផុត​របស់​យើង​!”​។​

​នាង​ក៏បាន​សរសេរ​ផងដែរ​ថា “​ស្ថានភាព​បច្ចុប្បន្ន​រប​ស់​កូនស្រី ៖ កំពុង​មើល​ពិភពលោក​ថ្មី​ទាំងមូល​។ ស្ថានភាព​បច្ចុប្បន្ន​រប​ស់​ឪពុកម្តាយ ៖ កំពុង​មើល​ក្មេងស្រី​ថ្មី​ទាំងស្រុង​។ ស្ថានភាព​បច្ចុប្បន្ន​រប​ស់​ម៉ាក់ ៖ កំពុង​ឃ្លាន​។ សង្ខេប​រួម ៖ ម្តាយ​និង​ទារក​សុខ​សប្បាយ​និង​មាន​សុខភាព​ល្អ​”៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង​សិង្ហ​បុរី ស្តេ​ហ្វា​នី ស៊ុន ប្រសូត​បានកូន​ទី​២

ទីតាំងផ្សាយពាណិជ្ជកម្ម