Views: 55 Post navigation កាំជ្រួចពីរដើមរបស់រុស្ស៊ីបានធ្លាក់ចំកណ្តាលទីក្រុង ប៉ូករ៉ូវសខ៍(Pokrovsk )នៅតំបន់ដូណិតខស៍ខាងកើតកាលពីថ្ងៃចន្ទដោយសម្លាប់មនុស្សប្រាំនាក់ និងរបួសយ៉ាងតិច៣១នាក់ នេះបើតាមការបញ្ជាក់ពីមន្រ្តីអ៊ុយក្រែន។ ក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាងយី បានប្រាប់ទៅសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ថាចិននឹងប្រកាន់យកជំហរឯករាជ្យ និងអព្យាក្រិតស្តីពីបញ្ហាអ៊ុយក្រែន នៅពេលខ្លួនស្វះស្វែងរកដំណោះស្រាយនយោបាយមួយចំពោះបញ្ហានេះ។សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីមុននេះក្រសួងបាននិយាយថា កិច្ចពិភាក្សាអន្តរជាតិនៅអារ៉ាប៊ីសាអូឌីតកាលពីចុងសប្តាហ៍ស្តីពីការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះ បញ្ហាអ៊ុយក្រែនបានជួយពង្រឹងការមូលមតិអន្តរជាតិ។