ដំបូល​ផ្សារ​ទំនើប​មួយកន្លែង​ក្លាយជា​រោងកុន​អាងទឹក​ដំបូងបង្អស់​នៅ​ជប៉ុន​

1342
ចែករម្លែក

​រោងកុន​អាងទឹក (Bathtub Cinema) ដំបូងបង្អស់​នៅ​ប្រទេស​ជប៉ុន គ្រោង​នឹង​ចាក់​បញ្ចាំង​ខ្សែ ភាពយន្ត​ហូលីវូដ​ល្បីៗ​រយៈពេល​បី​ថ្ងៃ​តែប៉ុណ្ណោះ​។​

​ខណៈ​ប្រទេស​ជប៉ុន កំពុង​ជួបប្រទះ​រដូវក្តៅ​ដែល​ក្ដៅ​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ​១៨៨០ ក្រុម​អ្នក​រៀប កម្មវិធី​ទូទាំងប្រទេស​បាន​នឹកឃើញ​គំនិត​ប្លែកៗ​ប្រកបដោយ​ការច្នៃប្រឌិត​ដើម្បី​ទាក់ទាញ​មនុស្ស​ឱ្យចេញ​មក​ខាងក្រៅ កុំឱ្យ​សម្ងំ​នៅតែ​ក្នុងផ្ទះ​ដែលមាន​ម៉ាស៊ីនត្រជាក់​ស្រួល​។

​ទន្ទឹមនេះ គេ​ក៏​គ្រោង​បើក​រោងកុន​អាងទឹក​មួយ​លើ​ជាន់​ដំបូល​ផ្សារ​ទំនើប​SHIBUYA109 ក្នុង​ទីក្រុង​តូ​ក្យូ​។ ភ្ញៀវ​អាច​ចុះ​ត្រាំ​ក្នុង​អាងទឹក​ជាមួយ​អ្នកជា​ទីស្រឡាញ់ មិ​ត្តិ​ភក្តិ ឬ​សាច់ញាតិ បណ្តើរ ទស្សនា​ភាពយន្ត​ហូលីវូដ​ល្បីៗ​បណ្តើរ ដោយ​ក្នុង​អាង​មួយ​អាច​ចុះ​ត្រាំ​បាន ៤ នាក់​។

​ទោះជា​យ៉ាងណា កម្មវិធី​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​នេះ​នឹងមាន​រយៈពេល​ត្រឹមតែ ៣ ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ដល់​ថ្ងៃទី​១៩ ខែ​ដដែល​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម