ឆេ​ល​ស៊ី​ទាមទារ​តម្លៃ ២០០​លាន​ផោន សម្រាប់​ខ្សែបម្រើ អេ​ឌី​ន ហា​ហ្សា​ដ​

1052
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​ចង់បាន​តម្លៃ​ឯតទគ្គ​កម្ម​២០០​លាន​ផោន ប្រសិនបើ​ពួកគេ​ចង់​លក់​កីឡាករ អេ​ឌី​ន ហា​ហ្សា​ដ (Eden Hazard) នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​នៅតែ​ជា​គោលដៅ​ដ៏​គួរ​ឲ្យ​ពេញចិត្ត​សម្រាប់ ហា​ហ្សា​ដ ប៉ុន្តែ​ឆេ​ល​ស៊ី​នឹងមិន​លក់ កីឡាករ​របស់ខ្លួន​ក្នុង​តម្លៃថោក​នោះទេ ហើយ​ដឹងថា តម្លៃ​ខ្ពស់​នឹងធ្វើ​ឲ្យ​ក្លឹប​ផ្សេងៗ​រួញរា មិន​ហ៊ាន​ចែចង់​។​
​ ​
​ហា​ហ្សា​ដ មិន​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរ​នោះទេ ហើយ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​ចង់​ធ្វើ​ការងារ​ជាមួយ​កីឡាករ​រូបនេះ​និង​កីឡាករ វី​ល​លៀន (Willian) ដែល​ខកខាន​មិនបាន​ផ្ទេរ​ទៅ​ក្លឹប​។​
​ ​
​ទោះបីជា​យ៉ាងណា មានការ​បារម្ភ​កាន់តែខ្លាំង​ឡើង​ថា កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​នឹងមិន ពន្យារ​កិច្ចសន្យា​របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន Stamford Bridge នោះទេ​។ ហា​ហ្សា​ដ នៅសល់ កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​ជាមួយ​កិច្ចសន្យា​បច្ចុប្បន្ន ប៉ុន្តែ​ជាប់គាំង​ជាមួយ​លក្ខខណ្ឌ​កិច្ចសន្យា​ថ្មី ដែលមាន​ទឹកប្រាក់ ៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​ឆេ​ល​ស៊ី​ក៏​នឹងត្រូវ​សម្រេច​ពី​ស្ថានភាព​របស់​អ្នកចាំទី​ផងដែរ ស្របពេល​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ផ្តោត គោលដៅ​លើ ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ។
​ ​
​ខ​ត​ធឹ​ស នៅសល់​កិច្ចសន្យា​ត្រឹម​មួយឆ្នាំ ហើយ​មិនទាន់បាន​ចាប់ផ្តើម​ការ​ចរចា​ឡើងវិញ​នៅឡើយ​ទេ ចាប់តាំងពី​បរាជ័យ​កាលពី​ខែឧសភា​។​
​ ​
​ឆេ​ល​ស៊ី​ចង់បាន​អ្នកចាំទី ច​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford) របស់ Everton ជា​អ្នក​ជំនួស តំណែង​របស់ ខ​ត​ធឹ​ស ប៉ុន្តែ Everton គ្មាន​បំណង​លក់ ហើយ​ពិចារណា​កិច្ចសន្យា​ថ្មី​សម្រាប់ អ្នកចាំទី​អង់គ្លេស​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អេ​ឌី​ន ហា​ហ្សា​ដ (Eden Hazard)

ទីតាំងផ្សាយពាណិជ្ជកម្ម