ឆ្នាំជូត
យីអ៊ុនថ្ងៃនេះល្អជាមធ្យម។
-ការរស់នៅ៖ការរស់នៅ លោក អ្នក មិនត្រូវធ្វេសប្រហែសទៅលើបញ្ហាសុខភាព និង បញ្ហារបស់របរពីព្រោះងាយកើតបញ្ហាមិនល្អឡើងជាងសព្វមួយដង ។
-កិច្ចការងារ៖ការប្រកបការងារមានភាពជឿនលឿនទៅមុខ តិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ បើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។
–បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំឆ្លូវ
រាសីថ្ងៃនេះធ្លាក់ស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះ លោក អ្នក ជួបរឿងបញ្ហាសៅហ្មងច្រើនបន្តិច ហើយពិសេស ងាយផ្ទុះកំហឹងជាមួយអ្នកដទៃណាស់ ម្ល៉ោះហើយបើមិនចេះទប់ចិត្តសង្កត់អារម្មណ៍ទេបញ្ហាខ្លះពិតជាបង្ករឿងរាវមកដាក់ខ្លួនហើយ។
កិច្ចការងារ៖អ្នកប្រកបការងារនៅថ្ងៃនេះវិញមានការជឿនលឿនទៅមុខតិចតួចទេ ហើយបញ្ហាលំបាកយាយីក៏ច្រើន ។
–ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញដូងរាសីពុំសូវល្អទេ ដូចនេះ លោកអ្នក មិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញ មិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ និង ស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យកើតតែជម្លោះវិវាទរកភាពផ្អែមល្ហែមពុំសូវឃើញ៕
ឆ្នាំខាល
ថ្ងៃនេះយីអ៊ុន ឡើងខ្ពស់ត្រដែត។
-ការរស់នៅ៖នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ទោះមានបញ្ហាអ្វីមួយចូលមកក៏អាចទប់ទល់ និងងាយដោះស្រាយចេញទៅវិញដែរ។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺសុខដុមដូចសព្វមួយដង។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖នាពេលនេះលោកអ្នកត្រូវចេះគ្រប់គ្រងចំណូល ចំណាយ ឱ្យបានល្អិតល្អន់បន្តិច បើពុំនោះទេ ដោយសារ ចំណូលទាប ការចំណាយខ្ពស់នឹងនាំនូវវិបត្តិថវិការគ្រួសារពុំខាន ។
-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារវិញដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សតាមចាប់កំហុសដោយប្រការណាមួយផង។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។
–បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕
ឆ្នាំរោង
យីអ៊ុនថ្ងៃនេះល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះការធ្វើដំណើរទៅណាមកណាត្រូវប្រយ័ត្នប្រយែងបញ្ហាសុវត្តិភាពជាចម្បងទាំងបញ្ហាសុខភាព និង បញ្ហាក្រុមមនុស្សបៀតបៀនយាយី ។
-កិច្ចការងារ៖នៅក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំកួន ហើយជះផលលំបាកដល់អាត្មាខ្លួននាពេលក្រោយ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំង ហើយបើលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងទៀតពុំខាន។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅនាថ្ងៃនេះដែរមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ ណាត់ជួបចរចារឿងធំដុំណាមួយឡើយពីព្រោះថាងាយភ្លាំងភ្លាត់ និង ជួបបញ្ហាលំបាកមកវិញនាពេលក្រោយ។
-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះប្រកបការងារអ្វីក៏ដោយចូរចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបអាចទប់ទល់ជាមួយបញ្ហាឧបទ្រពយាយីទៅរួច។
–ការធ្វើជំនួញ៖សម្រាប់អ្នក ប្រកប របរ រកស៊ីជួញដូរ លោកអ្នក ចូរចេះមាន ចិត្តត្រង់ទៅត្រង់មក មិនត្រូវមើលឃើញតែផលប្រយោជន៍នោះដែរ ។
–បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួនកុំបង្កជម្លោះទើបឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖លោកអ្នកអាចមានទំនាស់កើតឡើង ហេតុនេះបើមានបញ្ហាអ្វីត្រូវចេះសង្កត់ចិត្តទប់អារម្មណ៍ពីព្រោះថានាំជះផលមិនល្អនាពេលក្រោយវិញប៉ុណ្ណោះ។
-កិច្ចការងារ៖ការប្រកបការងារតែងមានក្រុមមនុស្សចាំជំទាស់ ឬ ប៉ែងជើងដើម្បីផលប្រយោជន៍ទៀតផង។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់ចំណេញចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។
–បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើត៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖នៅថ្ងៃនេះគឺផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបការងារអ្វីមួយពីព្រោះថាផលតែងឆ្លើយតបមកវិញនាពេលក្រោយគា្រន់កក់ក្តៅ។
-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកទៅកាន់ទីកន្លែងណាក៏ដោយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និង អាណិតស្រឡាញ់ជានិច្ច។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខ និង ត្រជាក់ត្រជុំប្រពៃ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អទេ ម្ល៉ោះហើយទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងក្រែងជួបរឿងរាវអាក្រក់ណាមួយនាំពិបាកក្នុងដំណើរជីវិតទៅថ្ងៃក្រោយ។
-កិច្ចការងារ៖ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការអាណិតខ្លួនឯង។
-ការធ្វើជំនួញ៖នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ដូចនេះ ចំពោះអ្នកប្រកបរបរ រកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
–បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖លោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តអ្វីមួយ។ចំពោះការសម្រេចចិត្តអ្វីមួយបើត្រូវគឹនឹងទទួលផលល្អតែបើសម្រេចចិត្តអ្វីមួយខុសគឺនឹងទទួលរងការឈឺចាប់ជាក់ជាពុំខាន។
-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហានឿយណាយ និង ប្រទាំងប្រទើសច្រើនបន្តិច ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕
ឆ្នាំច
យីអ៊ុនថ្ងៃនេះខ្ពស់ត្រដែត
-ការរស់នៅ៖ នៅថ្ងៃនេះបញ្ហាប្រាក់កាស និងកិច្ចការតូចធំមានការចម្រើនលូតលាស់ឈានទៅមុខ ។
-កិច្ចការងារ៖សម្រាប់បញ្ហាការងារនៅថ្ងៃនេះវិញឃើញថា មានភាពរលូនគ្រាន់គាប់ប្រសើរ ពិសេសបើមានកិច្ចការងារថ្មីៗផងតែងទទួលជោគជ័យផងដែរ។លោកអ្នកអាចប្រកបការងារពេញដៃពេញជើង ហើយពិសេសចៅហ្វាយនាយអាណិតស្រឡាញ់ផង។
–ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកដែរ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំហើយ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកត្រូវចេះរក្សាសេចក្តីសុខ និងពិសេសបើមានបញ្ហាអ្វីកើតឡើងត្រូវចេះទប់ចិត្តសង្កត់អារម្មណ៍មិនត្រូវតបត ជាមួយក្រុមមនុស្សខ្លះនាំរឿងតូចរីករាលដាលជាធំឡើយ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកធ្វើអ្វីតែងលេចបាតុភាពរាំងស្ទះជា ពិសេសធ្វើច្រើនទទួលបានផលតិចថែមទៀត។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕