ដោយ៖ សៅវ៉ាន់ឌី/ព្រះវិហារ: នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅអគាររដ្ឋបាលសាលាខេត្ត មានរៀប ចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ មន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់គណៈបញ្ជាការឯកភាព ដែលទាក់ទងទៅនឹងបញ្ហា មួយចំនួនដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ បានល្អ លោក គីម រិទ្ធី ក៏បានថ្លែងកោត សរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំង អស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារនាពេល កន្លងមកទទួលបានលទ្ធផលល្អ ប្រសើរ ពិសេសការថែរក្សាបាននូវសន្តិសុខល្អក្នុង ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះផងដែរ លោកក៏បានសម្តែងនូវការអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ ជាមួយគ្នានេះ លោកក៏បានបង្ហាញអំពីសមិទ្ធ ផល ក៏ដូចជាចែករំលែកនូវបទពិសោធន៍ល្អៗក្នុងរយៈពេល១ឆ្នាំ ដែលលោកអភិបាលខេត្តបានដឹកនាំខេត្ត ក្នុងនាមជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជូនដល់ថ្នាក់ដឹកនាំជាគណៈបញ្ជាការឯកភាព នាឱកាសនោះផងដែរ៕/r