ខួប​មិត្តភាព​ទី​៦០​: កម្ពុជា​-​ចិន​យក​តំបន់​ក្វាង​ស៊ី ដាក់​ជា​ចំណុច​ទាក់ទាញ​ទេសចរ​សម្រាប់​កម្ពុជា​

1053
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃទី ២៧​កក្កដា​ឆ្នាំ​២០១៨​ស្ថានីយទូរទស្សន៍ ណាយ ធី​វី (NiceTV) បានរៀបចំ​កម្មវិធី សម្ពោធ “​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន ផ្សព្វផ្សាយ​ទេសចរណ៍​ក្វាង​ស៊ី​ស្នាក់ការ នៅ​កម្ពុជា ” ក្រោម​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ភ្ញៀវកិត្តិយស​ទាំង​ខាង​កម្ពុជា និង​ភាគី​មកពី ប្រទេស​ចិន​ជាច្រើនរូប ។​

​លោក​ប្រាក់ វុទ្ធី អនុប្រធាន នាយកដ្ឋាន​សិក្សា​ទីផ្សារ​និង​ផ្សព្វផ្សាយ ទេសចរណ៍​ក្រៅប្រទេស បានឱ្យដឹងថា ឆ្នាំនេះ​ចំនួន​ទេសចរ​បរទេស​មាន ប្រមាណ​៥,៦​លាន​នាក់ ។ ក្នុងនោះ ទេសចរ​ចិន​មាន​រហូត​ទៅដល់​១,២ លាន​នាក់​ដែលមាន​កំណើន​ទៅដល់​៤៧,៩​ភាគរយ​ហើយ រំពឹងថា ទេសចរ ចិន​ឡើងដល់​ពីរលាន​នាក់​នៅ​ឆ្នាំ ២០២០ ។ ទេសចរ​ចិន​មានការ​កើនឡើង​យ៉ាង ខ្លាំង​ធ្វើឱ្យ​កម្ពុជា​ជួបប្រទះ​នូវ បញ្ហា​មួយចំនួន​ផងដែរ ព្រោះ​កម្ពុជា​មិនមែន​ទទួល​តែ​ទេសចរ ចិន​មួយ​ទេ គឺ ទេសចរ​មកពី​ប្រទេស​ផ្សេងៗ​ទៀត​។​
​ ​
​លោក​អនុប្រធាន​រូបនេះ បន្ត ទៀតថា បញ្ហា​ដែល​ជួប​មានការ​ស្នាក់នៅ​ហូបចុក​និង​ការធ្វើដំណើរ ផ្សេងៗ ទៀត ។ លោក​បន្តថា​ដោយសារតែ ទេសចរ​ចិន​កើន​,​ឯ​ទេសចរ​វៀតណាម ធ្លាក់ចុះ​បន្តិច ។ ការ​ថយ​ទេសចរ​វៀតណាម​មិនមែន​គេ​មិន​ចង់​មក​កម្ពុជា​ទេ ព្រោះ​ចិន​មក​ច្រើន​ទើប​កក់​បន្ទប់​ច្រើន នាំឱ្យ​ពិបាក ។ ដូចនេះ​ខាង​កម្ពុជា​កំពុង កសាង​សណ្ឋាគារ​ផ្សេង និង​កំពុងអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ទេសចរ ផ្សេងទៀត ។ លោក​បន្ថែមថា​ឆ្នាំ​២០១៨ នេះ​ជា​ខួប​ការទូត​លើក​ទី​៦០​រវាង កម្ពុជា​-​ចិន ។ ក្នុងនោះ​កម្ពុជា​បានក្លាយ ជា​ប្រទេស​កិត្តិយស​ក្នុងការ​ចូលរួម​តាំង ពិព័រណ៍រ​អាស៊ាន ចិន លើក​ទី​១៥​។​

​កម្មវិធី​សម្ពោធ​នេះ​ជាស​ញ្ញា ដ៏​សំខាន់​ក្នុងការ​បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ស្វែង យល់​កាន់តែ ស៊ីជម្រៅ​អំពី​វិស័យ​ទេសចរណ៍វប្បធម៌ របស់​ខេត្ត​ក្វាង​ស៊ី​និង​ជួយ​ជំរុញ​ការ ផ្សព្វផ្សាយ​ទេសចរណ៍​តាម​គោលដៅ រវាង​ប្រទេស​ទាំង​២ ។​
​ ​
​លោកស្រី ហុយ ជី​ង ប៉ូ​(HU JING BO)​អគ្គនាយករង​នៃ​គណៈកម្មាការ​ធិ​ការ​ទេសចរណ៍​ចិន ក្វាង​ស៊ី​មាន ប្រសាសន៍​ដែរ​ថា ប្រទេស​កម្ពុជា​ជា ប្រទេស​វប្បធម៌​ចំណាស់​។​កម្ពុជា​មិនមែន មានតែ​បឹង​ទន្លេសាប ,​ប្រាសាទអង្គរវត្ត ព្រះបរមរាជវាំង​ក៏ដូចជា​វិមានឯករាជ្យ ប៉ុណ្ណោះ​ទេ ។ កម្ពុជា​ជា​ប្រទេស​ដែល សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​និង​ជា​តំបន់ ត្រូ​ពិ​ក​ផងដែរ ។ ប្រទេស​កម្ពុជា គឺជា មិត្តភក្តិ​ដ៏​ល្អ​ស្មោះត្រង់​ក៏ដូចជា​ដៃគូ សហការ​ដ៏​ល្អ​មួយ ។​

​លោកស្រី​បន្តថា សម្រាប់​តំបន់ ស្វយ័ត​ក្វាង​ស៊ី​ជា​តំបន់​មួយ​នៃ​ប្រទេស​ចិន​ស្ថិតនៅ​ខាងលិច​ឆៀង ខាងត្បូង​ជិត ព្រំប្រទល់​ប្រទេស​វៀតណាម ។ មាន ទេសភាព​ស្រស់ស្អាត​ស្រស់បំព្រង​។ ក្វាង​ស៊ី​ជា​តំបន់​មួយ​ដែលមាន​ផ្ទៃក្រឡា ជាប់​នឹង​តំបន់​ធនធាន​និង​ទេសចរណ៍ សម្បូរបែប​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក្វាង​ស៊ី បាន​យកចិត្តទុកដាក់​ទៅលើ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ដោយ​ចាត់ទុក វិស័យ​ទេសចរណ៍​រួមចំណែក​ក្នុងការ​អភិវឌ្ឍ ។​
​ ​
​លោកស្រី​បន្តថា​ក្វាង​ស៊ី​មាន ការដើរ​កម្សាន្ត​តាម​សមុទ្រ​ចិន​។ ដំណើរ​កម្សាន្ត​បែប​អេកូឡូស៊ី ទេសចរណ៍​ធ្វើឱ្យ កិត្តិនាម​ក្វាង​ស៊ី​ល្បីឈ្មោះ​ពេញ​ពិភពលោក ។ ចំនួន​អ្នកទេសចរ​មក​ទស្សនា នៅ​ខេត្ត​ក្វាង​ស៊ី​និង​ស្នាក់​នៅមាន​ចំនួន ៥០០​ម៉ឺន​នាក់​ហើយ​ប្រទេស​កម្ពុជា​តែងតែ​ជា​ប្រភព ទេសចរ​សំខាន់​មួយ​ក្នុង តំបន់​ក្វាង​ស៊ី​ផងដែរ ។ ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ក្វាង​ស៊ី មាន​ចំនួន​១,៣៣​លាន​នាក់​ស្រប​នឹង​កំណើន ៥៨,១ ភាគរយ​នៅ​ពាក់កណ្តាល​ដើម ឆ្នាំនេះ​មាន​ចំនួន​ភ្ញៀវ ៨.៨១៥​នាក់ ស្រប​នឹង​កំណើន​៤៤,៨​ភាគរយ ៕ ដោយ​: បូ​រិ​ន