ដោយៈទេពកង្រី/កំពង់ឆ្នាំង: រហូតដល់ថ្ងៃទី៨ ខែសីហាឆ្នាំ២០២៣នេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាស្ទើរាល់ល្ងាចធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សាក្រោមបន្តការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើអោយលិចកំណាត់ផ្លូវលំទំនប់បារាំង និងរោងចង្អើរ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាដោយសារបាតុភូតធម្មជាតិភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយវ៉ាយពាសពេញខេត្តបើទោះជាយ៉ាងនេះក្តីក៍មិនទាន់បង្កអោយលំនៅឋានបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តរួមនិងមនុស្សឬសត្វពាហនៈរងការខូចខាតនៅឡើយ ។
បើយោងតាមរបាយការណ៍ដែលទទួលបានពីលោកប្រធានមន្ទីធន់ធានទឹកនិងឧុតនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី៨ខែសីហាឆ្នាំ២០២៣នេះសីតុណ្ហភាពមាន៣៥អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៦,៣៨ ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៥,៩០ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្នមានកម្ពស់១០ម៉ែត្រ។
សូមបញ្ជាក់ផងដែរថានៅចុងខែកក្កដាឆ្នាំ២០២៣នេះខេត្តកំពង់ឆ្នាំងកើតមានគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់មួយបង្កជារលកធ្វើអោយលិចការណូតបាឡាស្មាច់មួយគ្រឿងបណ្តាលអោយពីនាក់ប្តីប្រពន្ធស្លាប់និងកូនប្រុសម្នាក់អាយុ១២ឆ្នាំបានហែលឡើងគោករួចផុតពីឧបទ្វហេតុលិចការណូតខាងលើ ៕/PC