ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ផ្អែកតាមផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាឯកសណ្ឋានរបស់ក្រុមបាល់ជម្រើសជាតិកម្ពុជាបានបើកហាងលក់នៅប្រទេស សឹង្ហបូរីហើយ។
ឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជា ដែលផលិតដោយម៉ាកយីហោក្នុងស្រុក វរ្ម័ន (Varaman) ឥឡូវនេះគឺមានដាក់តាំងនិងលក់នៅក្នុងហាងដែលមានយីហោថា Premier Football ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Suntec City ប្រទេសសិង្ហបុរី ។ នេះជាហាងក្រៅប្រទេសដំបូងដែលជាដៃគូរបស់ម៉ាកយីហោវរ្ម័ន (Varaman)។ បងប្អូនដែលរស់នៅក្នុងប្រទេសសិង្ហបុរី អាចរកទិញឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជា បាននៅហាង Premier Football – Suntec City ៕/R