ក្មេងប្រុស​ស្រី ២​នាក់ បាន​លង់ទឹក​សមុទ្រ​ស្លាប់ នៅ​ស្ពាន​ចំការ​ដូង​រាម ខេត្ត​ព្រះសីហនុ​

1988
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បក​រាប់​ថា មាន​ក្មេងប្រុស ស្រី​២​នាក់​បាន​លង់ទឹក​សមុទ្រ​ស្លាប់ ដោយ​ក្រុម​សង្គ្រោះបាន​រកឃើញ​តែ​សាកសព​ក្មេងប្រុស ដោយឡែក សាកសព​ក្មេងស្រី​រក​មិនទាន់​ឃើញ​នៅឡើយ រហូតមកដល់​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​សោកនាដកម្ម​នេះ បានកើត​ឡើង​នៅ​សមុទ្រ​ស្ពាន​ចំការ​ដូង ក្នុងភូមិ​អុង​ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃ​២៩​កក្កដា​២០១៨​នេះ​។​

​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ជាបឋម​ថា ក្មេងរងគ្រោះ​ទាំង​២​នាក់ ពួកគេ​មានគ្រួសារ​ផ្សេងគ្នា តែ​ពួកគេ​មក​ហែល​ទឹក​លេង​ជាមួយគ្នា ក៏​ជួប​គ្រោះថ្នាក់​នេះ​តែម្តង​។ ប្រភព​ដដែល បាន​បន្តថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ កាំ​ង សុស​ក្កដា​អាយុ​១៤​ឆ្នាំ ឪពុក​ឈ្មោះ​សេង វុត្ថា​អាយុ​៤៩​ឆ្នាំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ សាង យាន​អាយុ​១៤​ឆ្នាំ ឪពុក​ឈ្មោះ​សាង សៀង អាយុ​៥៧​ឆ្នាំ​។ ក្មេងរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ជាមួយគ្នា​។​

​ប្រភព​ដដែល​បាន​បន្ថែមថា ក្នុងនោះ ក្រោយ​កើតហេតុ​សាកសព​ក្មេងប្រុស ត្រូវបាន​គេ​រកឃើញ​ហើយ ចំណែក​សាកសព​ក្មេងស្រី គេ​រក​មិនទាន់​ឃើញ​នៅឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម