​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖​យោង​តាម​អាជ្ញាធរ​សុខាភិបាល​អាម៉េរិក​និង​អង់គ្លេស វីរុស​អូ​មី​ក្រុង​ពូជ​ថ្មី​ហៅថា EG.5​ឬ អ៊ី​រី​ស​(Eris)​បាន​ក្លាយ​ជា​ប្រភេទ​វីរុស​កូវី​ដ​១៩ដែល​កំពុងចម្លង​រាលដាល​ខ្លាំង​ជាង​វីរុស​កូវី​ដ​ប្រភេទ​ដទៃទៀត​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​ទិន្នន័យ​ចុង​ក្រោយ​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​(CDC) កាលពី​ថ្ងៃ​៥​សីហា​បាន​បង្ហាញថា EG.5​ទទួលខុសត្រូវ​លើ​ការចម្លង​១៤-២១​ភាគរយ​នៃ​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​នៅ​អាម៉េរិក​។​ទោះជា​វា​មិន​តំណាង​អោយ​ចំនួន​ភាគច្រើន ក៏ EG.5​ឬ អ៊ី​រី​ស​ជា​ចំណែក​ធំ​បំផុត​ក្នុងចំណោម​អូ​មី​ក្រុង​បំ​ប្លែងខ្លួន​ផ្សេងៗ​រួមមាន XBB.1.5 ដែល​ចម្លងត្រួតត្រា​លើ​វីរុស​ដទៃទៀត​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​នៅ​កាលពីរ​ដូច​រំហើយ​ឆ្នាំ​២០២៣​។​

តាមពិតEG.5​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុក​ជា​អនុ​វីរុស​បំ​ប្លែងខ្លួន​មួយ តែ​មិន​ទាន់​ជា​វីរុស​នៃ​ការព្រួយបារម្ភ​មួយ​នៅ​ឡើយ​ទេ​។​

​វីរុស​អូ​មី​ក្រុង​និង​កូនចៅបំប្លែង​ខ្លួនបន្តបន្ទាប់​របស់​វា បាន​បង្ក​ការឆ្លង​នៅ​ទូទាំង​ពិភពលោក​អស់​ពេល​ជិត​ពីរ​ឆ្នាំ​មកហើយ ដោយសារតែ​លទ្ធភាព​របស់​ពួក​វាអាច​គេចចេញ​ពី​ប្រព័ន្ធ​ស៊ាំ​រាងកាយ​និង​ចម្លង​ជាថ្មី​ទៅ​មនុស្ស​ដែល​ធ្លាប់​ឆ្លង​ពី​មុន ឬ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចហើយ​។​

​សូមបញ្ជាក់​ថា​ក្រុមហ៊ុន​ឳ​សថ​Pfizer, Moderna និង Novavax សុទ្ធ​តែ​ត្រៀម​វ៉ាក់សាំង​ដូស​ជំរុញ​ផ្តោតលើ​អូ​មីក្រុង​បំ​ប្លែង​ខ្លួន​រង​ស៊េរី​XBB ស្រប​តាម​ការណែនាំ​របស់​រដ្ឋបាល​ឳ​សថ​និង​ម្ហូបអាហារ​អាម៉េរិក (FDA)​។​យោង​តាម​អ្នកជំនាញការ EG.5 មាន​លក្ខណៈ​រួម​ដូចនឹង​ពពួក​អនុ​វីរុស​XBB ដែល​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ទាំង​នេះ​មាន​ប្រសិទ្ធភាពអាចបង្រ្កាបពួកវា៕

​វីរុស្ស​កូវី​ដ​១៩​ថ្មី​បង្ហាញខ្លួន​នៅ​អាម៉េរិក​និង​អង់គ្លេស តែ​អ្នកជំនាញ​ជឿ​ថា​វា​នឹង​មិន​បង្ក​ការឆ្លង​រាលដាល​ខ្លាំង​ទេ ហើយ​វ៉ាក់សាំង​បច្ចុប្បន្ន​អាច​បង្ក្រាប​វា​បាន​