​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​ទាំងអស់​នៅ Premier League នឹង​លុតជង្គង់​ម្តងទៀត​ក្នុង​កាយវិការ​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​នៅ​គ្រា​ដ៏​សំខាន់​ក្នុង​រដូវ​កាល​ខាងមុខ​។​

​កីឡាករ​នឹង​លុតជង្គង់​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​ការប្រកួត​បើកឆាក​នៃ​យុទ្ធនាការ​ថ្មី​រវាង​ក្រុម Burnley និង Manchester City និង​ការប្រកួត​ជុំ​ទី​មួយ​ផ្សេង​ទៀត​ទាំងអស់​។​

​ហើយ​ពួកគេ​នឹង​ធ្វើ​ដូច​គ្នា​ក្នុង​ការប្រកួត​ចុងក្រោយ​ក៏ដូចជា​ការប្រកួត No Room For Racism ក្នុង​ខែតុលា​និង​ខែមេសា និង​ថ្ងៃ Boxing Day​។​

​បណ្តា​ប្រធាន​ក្រុម​នៅ Premier League បាន​និយាយថា “​យើង​រួបរួម​គ្នា​ក្នុង​ជំនឿ​របស់​យើង​ថា​ទម្រង់​នៃ​ការរើសអើង​ណាមួយ​មិន​មាន​កន្លែង​នៅក្នុង​បាល់ទាត់ ឬ​សង្គម​ទេ ហើយ​ប្តេជ្ញា​ប្រើប្រាស់​វេទិកា​របស់​យើង​ដើម្បី​ជួយ​អបអរ​ភាព​ចម្រុះ​និង​បង្ហាញ​ការគាំទ្រ​របស់​យើង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការរើសអើង​ជាតិ​សាសន៍​”​។​

“​ដូច្នេះហើយ យើង​នឹង​បន្ត​បង្ហាញ​នូវ​សាមគ្គីភាព​ដោយ​លុតជង្គង់​នៅ​គ្រា​សំខាន់ៗ​ក្នុង​រដូវ​កាល​ខាងមុខ​”​។​

“​ភាព​ចម្រុះ​គឺជា​ចំណុច​សំខាន់​នៃ​ភាព​ជោគជ័យ​នៃ​ការប្រកួត ហើយ​យើង​មាន​អារម្មណ៍​យ៉ាងខ្លាំង​ថា​មនុស្ស​គួរតែ​គោរព​អ្នកដទៃ ដោយ​មិន​គិត​ពី​ជាតិ​សាសន៍ ឬ​សាវតា​របស់​ពួកគេ​”៕

ការប្រកួត Premier League នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ ជាមួយនឹង​ការ​លុតជង្គង់