កូន​ក​ម្លោះ​ស្ថិត​ចំណោម​អ្នកស្លាប់​១៤​នាក់ នៅពេល​រថយន្តក្រុង​បុក​ជាមួយ​រថយន្ត​ដឹក​កុង​តេ​នឺ​នៅ​វៀតណាម​កណ្តាល​

3247
ចែករម្លែក
  • 138
    Shares

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​មួយ​ក្នុង​ខេត្ត​ក្វាង​ណា​មកា​លពី​ម៉ោង​២​ជិត​ភ្លឺ​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា ដោយបាន​សម្លាប់​មនុស្ស​១៤​នាក់​នៅពេល​រថយន្ត​​ក្រុង​មួយ​ដែល​អ្នកដំណើរ​កំពុង​ដេក​លង់លក់​បុក​ជាមួយ​រថយន្ត​ដឹក​កុង​តេ​នឺ​នៅក្នុង​ខេត្ត​ក្វាង​ណា​ម​។​

​រថយន្តក្រុង​ដែល​ដឹក​អ្នកដំណើរ​១៧​នាក់ បាន​កំពុងធ្វើដំណើរ​មកពី​ខេត្ត​ក្វាង​ទ្រី ទៅកាន់​ខេត្ត​ប៊ី​ញ​ឌី​ញ​សម្រាប់​ពិធីមង្គលការ​មួយ​នៅពេល​វា​បុក​រថយន្ត​កុង​តេ​នឺ​ក្នុង​​ទិសដៅ​បញ្ច្រាស​គ្នា​។​ក្នុងចំណោម​អ្នកស្លាប់​រួមមាន​កូន​ក​ម្លោះ ដែល​នឹង​ទៅ​ទទួលយក​កូនក្រមុំ​។​

​ក្នុង​ឧបទ្ទវ​ហេតុនេះ មនុស្ស​១០​នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​៣​នាក់​ស្លាប់​ក្នុងពេល​បញ្ជូន​ទី​មន្ទីរពេទ្យ និង​ម្នាក់​ស្លាប់​ដោយ​របួស​នៅ​ម៉ោងជាង​៩​ព្រឹក​ក្នុង​មន្ទីរ​​ពេទ្យ​។​មនុស្ស​៣​នាក់​ទៀត​របួសធ្ងន់​។​អ្នកបើក​រថយន្តក្រុង​ស្ថិត​ចំណោម​អ្នកស្លាប់ ខណៈ​អ្នកបើក​កុង​តេ​នឺ​របួសស្រាល​។​

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​នៅ​វៀតណាម ដែល​មនុស្ស​ស្ទើរតែ​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​មួយ​ម៉ោង​ម្តង​។​សរុប​​គ្រោះថ្នាក់​ចរាចរណ៍​ជាង​៩០០០​បាន​កើតឡើង​នៅក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំនេះ ដោយ​សម្លាប់​មនុស្ស​ជិត​៤.១០០​នាក់​និង​របួស​ជាង​៧.០០០​នាក់​៕ដោយ:វាសនា

​រថយន្ត​ខូចខាត​ទាំងពីរ តែ​អ្នកបើករថយន្ត​កុង​តេ​នឺ​របួសស្រាល​និង​បានគេច​ខ្លួន​ក្រោយ​ការបុក​គ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម