ដោយ៖ សុក្ខារិន/ពោធិ៍សាត់៖ លោកវ៉ាន់ ហ៊ាង នាយកប្រតិបត្តិតំណាងលោក ខូយ រីដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាបានអញ្ជើញបំពាក់កន្សែងកាកបាទក្រហមដល់សិស្សចំនួន៥៦នាក់(ស្រី៣៦នាក់)នៃវិទ្យាល័យទាចំរ៉ាត់ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលទាក់ទងនឹងសកម្មភាពកាកបាទក្រហម។
សូមជម្រាបថា នៅវិទ្យាល័យទាចំរ៉ាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅសៀលថ្ងៃទី៩ខែ សីហា ឆ្នាំ២០២៣ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលដ្ឋានស្តីពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមរយៈពេលមួយថ្ងៃ និងបានធ្វើពិធីបំណាក់កន្សែងជាផ្លូវការនិងដោយមានការចូលរួមពីលោក លោកស្រីនាយក និងនាយករងវិទ្យាល័យ៕ សរន/r