ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៣នេះបានថ្លែងឲ្យដឹង ថាឯកឧត្តម ឌិត មន្ទី ប្រធា នតុលាកំពូល និង សុំចូលនិវត្តន៍ពីប្រធានតុលាការកំពូលផងដែរ ដោយសារឯកឧត្តមមានអាយុកាន់តែច្រើន និង បញ្ហាសុខភាពមិនធានា ។

សម្តេចតេជោហ៊ុន សែន បានថ្លែងឲ្យដឹងថា៖«ខ្ញុំក៏សុំយកឱកាសនេះដើម្បីបញ្ជាក់ថាឯកឧត្តមប្រធានតុលាកំពូល ឌិត មន្ទី ក៏ធ្វើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលនិវត្តន៍ពីប្រ ធានតុលាការកំពូលផងដែរដោយសារ ឯកឧត្តមមានអាយុកាន់តែច្រើន សុខភាពមិនធានា » ។

សម្តេចតេជោ ហ៊ុន សែន បានបន្តឲ្យដឹងទៀតថាមានមនុស្សមួយចំនួនទៀតក៏កំពុងនិងត្រៀមរៀបចំនៃការដាក់បេក្ខភាពសម្រាប់ការឈរឈ្មោះជាសមាជិកព្រឹទ្ធសភាក៏មាន សមា ជិកព្រឹទ្ធសភាមួយចំនួនរាប់ទាំងប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភាទីមួយ ប្រធានគណៈកម្មការការបរទេស និង បន្តបន្ទាប់ដែលមានអាយុចាស់និងសុខភាពមិនល្អក៏ត្រូវសុំលា ឈប់ដោយមិនឈរឈ្មោះបន្តទៀតដែរ ៕

សូមជូនសារជាសំឡេងទាំងស្រុង៖