​ជនជាតិ​កូរ៉េ​ម្នាក់​ចងក​សម្លាប់ខ្លួន​តា​ម​ប្រពន្ធ​ដែល​ស្លាប់​នៅ​ប្រទេស​ចិន​

993
ចែករម្លែក
  • 15
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនជាតិ​កូរ៉េ​ម្នាក់​ចងក​សម្លាប់ខ្លួន​ស្អុយរលួយ​ទៅហើយ​ទើប​ដឹង​នៅផ្ទះ​ល្វែង​ជាន់​ទី​៣​ដែល​សាក្សី​អះអាងថា​បានសម្លាប់​ខ្លួន​តាម​ប្រពន្ធ​ដែល​ស្លាប់​នៅ​ប្រទេស​ចិន​។​សព​ត្រូវគេ​ប្រទះឃើញ កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ 607​អា ផ្លូវ​68K​ភូមិ​ចម្ការ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។​

​សាកសព​ជនជាតិ​កូរ៉េ​ឈ្មោះ JU DOOSOO ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​M51495693 ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​។​តាម​ប្រភពពី​បុគ្គលិក​ឈ្មោះ លី លីន បាន​ប្រាប់​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​ប្រពន្ធ​ជនរងគ្រោះ​បាន​ស្លាប់​នៅ​ប្រទេស​ចិន​។​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ​បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ហើយ​បាន​ប្រាប់​ទៅ​ឈ្មោះ​លី លីន ដែលជា​បុគ្គលិក​ថាបើ​គាត់​ស្លាប់​ទៅឱ្យ​ដឹក​សព​គា​ត់ទៅ​បញ្ចុះ​ជិត​ប្រពន្ធ​គាត់​នៅ​ប្រទេស​ចិន​ផង​។​

​លុះ​នៅ​ព្រឹក​កើតហេតុ​ខាងលើ​ឈ្មោះ​លី លីន បានមក​យក​រថយន្ត​ពី​ផ្ទះ​ថៅកែ​ទៅ​ដឹក​អីវ៉ាន់ ដោយ​មិនឃើញ​ថៅកែ​ខ្លួន​ហើយ​បាន​សួរ​ទៅ​ឈ្មោះ​Byun yongjig ប្រាប់ថា​អត់​ឃើញ​ប្រហែល​៣​ថ្ងៃ​មកហើយ​។ ពេលនោះ​ខ្លួន​បានឃើញ​ទឹកស្អុយ​ហូរ​ចេញពី​ទុយោ​ជ័រ​ពីក្នុងផ្ទះ ហើយក៏​មាន​​ការភ្ញាក់ផ្អើល​នាំគ្នា​ឡើងទៅ​មើល​បន្ទប់​ជន​នោះ​មិនឃើញ​និង​បាន​ឡើងទៅ​មើល​បន្ទប់​ជាន់​ទី​៣​។​

​ស្រាប់​ធំ​ខ្លិនស្អុយ​រួច​អឺត​មើល​តាម​ចន្លោះ​ក្រោម​ទ្វារ​បានឃើញ​ស្រមោល​ជន​អត្តឃាត​ចងក ដោយ​ទ្វារ​បន្ទប់​កើតហេតុ​ជាប់គន្លឹះ​ពី​ខាងក្នុង បន្ទាប់មក​បាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ពិនិត្យ​។​

តាម​ការពិនិត្យ​របស់​លោក​ឧ​ញ៉ា​វេជ្ជបណ្ឌិត​នង​សុ​វណ្ណា​វ័​ត្ន​និង​ប​ច្ចក​ទេស​ក្រុង​បានឱ្យដឹងថា​នៅក្រោម​ចង្កា​សព​មាន​ស្នាម​ជាំ​ទ្រុត​ចងខ្សែ​។​សន្និដ្ឋានថា​ជននេះ​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ។​ជនជាតិ​កូរ៉េ​ដែល​បាន​បាន​ចង ក សម្លាប់ខ្លួន​ប្រហែលជា​៤​ថ្ងៃ​មកហើយ ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ដឹក​សាកសព​ទៅ​តំកល់​នៅ​មន្ទី​ពេទ្យ​រុស្សី​៕S/​

​ជនជាតិ​កូរ៉េ​ម្នាក់​ចងក​សម្លាប់ខ្លួន​តា​ម​ប្រពន្ធ​ដែល​ស្លាប់​នៅ​ប្រទេស​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម