មួយជីវិត​មិន​បារម្ភ​មហារីក​សុដន់​អាស្រ័យ​ដោយ​អនុវត្តន៍​វិធានការ​បង្ការ​ទាំងនេះ​ជាប្រចាំ​

1329
ចែករម្លែក

​មហារីក​សុដន់​ជា​ជំងឺ​ដ៏​គ្រោះ ថ្នាក់​មាន​អត្រា​កើត​ខ្ពស់ និង​បង្ក​ការ ស្លាប់​ជួរមុខ​ចំពោះ​ស្ត្រី អាស្រ័យ​ហេតុ នេះ រឿង​ដែល​អ្នក​គួរ​ធ្វើ គឺ​អនុវត្តន៍​នូវ វិធានការ​បង្ការ និង​រកឃើញ​ជំងឺ​នេះ កាន់តែ​ឆាប់​កាន់តែ​ល្អ ។​
​ ​
​ខាងក្រោម​នេះ ជា​វិធានការ​មួយចំនួន​អាច​បង្ការ​មហារីក​សុដន់​យ៉ាង​ប្រសិទ្ធភាព​:
​ ​
•​ត្រួតពិនិត្យ​សុដន់​ជាប្រចាំ​
​ត្រួតពិនិត្យ​សុដន់​រាល់ថ្ងៃ​នឹង ជួយ​អ្នក​រកឃើញ​សញ្ញា​ឆាប់​របស់​ជំងឺ​ផ្តើម​ពី​នោះ​មាន​ទិស​ព្យាបាល ទាន់ពេល​។ អ្នកមាន​ប្រើ​ដៃ​ស្ទាប​, ច្របាច់​ដើម្បី​រក មើល​សញ្ញា​ចម្លែក​ដូចជា​ជាតិ​រំអិល​, ដុំ​គីស ឬ ការប្រែប្រួល​ពណ៌​សម្បូរ​នៅ ត្រង់​សុដន់ ។​
​ ​
​អ្នក​ក៏​គួរប្រើ​ដៃ​ត្រួតពិនិត្យ តំបន់​ក្លៀក និង​ឆ្អឹងស្លាបប្រចៀវ ដើម្បី រក​ដុំ​គីស​លយ​ឡើង ឬ ស្បែក ត្រូវ ក្រាស់​, រឹង ។​
​ ​
•​ហាត់ប្រាណ​រាល់ថ្ងៃ​
​ហាត់ប្រាណ​ជាប្រចាំ ពុំ​ត្រឹមតែ ជួយ​អ្នករក្សា​រូបរាង​សមសួន តែ​នៅ​បង្ការ​មហារីក​សុដន់ យ៉ាង​មាន​ប្រសិទ្ធភាព​។ ហាត់ប្រាណ​នឹង​ជួយ​អ្នកគ្រប់គ្រង ទម្ងន់​, រឿងនេះ​នឹង​បន្ថយ​លទ្ធភាព​កើត មហារីក​សុដន់​។ តាម​ការស្រាវជ្រាវ ជាច្រើន​, ស្ត្រី​ធាត់​មាន​ហានិភ័យ​កើត​មហារីក​សុដន់​ដល់ ៤០​ភាគរយ ប្រៀប នឹង​មនុស្ស​ធម្មតា ។​
​ ​
•​ធានា​របប​ជីវជាតិ​ត្រឹមត្រូវ​
​របប​ជីវជាតិ​អាច​ឥទ្ធិពល​ដល់ ហានិភ័យ​កើត​មហារីក​សុដន់ ។ ការស្រាវជ្រាវ​ជាច្រើន​បាន បញ្ជាក់ថា ស្ត្រី មាន​កម្រិត Carotenoid ក្នុង​ឈាម​ខ្ពស់ នឹងមាន​ហានិភ័យ​មហារីក​សុដន់​ទាប ជាង​អ្នក​ខ្វះ​វា ។ Carotenoid ជា​សារធាតុ ពណ៌​ធ្វើ​សកម្មភាព​ដូចជា​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម មាន​ច្រើន​នៅក្នុង ពពួក​ផ្លែឈើ និង​បន្លែ​បៃតង​, ការ៉ុត​, ដំឡូងជ្វា​, ប៉េងប៉ោះ​, ម្ទេស​ក្រហម​…. ។​
​ ​
•​គេង​គ្រប់គ្រាន់​
​អ្នក​គេង​តិចជាង​៦​ម៉ោង ក្នុង​មួយថ្ងៃ មានលទ្ធភាព​កើត​មហារីក សុដន់​ឡើងដល់​៥០​ភាគរយ ។ ដើម្បី ការពារ​សុខភាព និង​ទប់ស្កាត់​ជំងឺ គ្រោះថ្នាក់​នេះ អ្នក​គួរ​ឆាប់​គេង និង​គេង​ឱ្យ​គ្រប់​៨​ម៉ោង ក្នុង​១​ថ្ងៃ ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម