ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលនិងគណ:បញ្ជាការឯកភាពស្រុកជលគីរីបានបន្តចុះធ្វើការរុះរើរបាំងស្បៃមុង នៅគ្រាដែលទឹកទន្លេសាបកំពុងមានការហក់ឡើងនិងក្នុងរដូវត្រីពងកូន ។
លោក ខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ.សង្កាត់ជលផលស្រុកជលគីរីបានសហការជាមួយកម្លាំងគណ:បញ្ជាករឯកភាពស្រុកបានបន្តចុះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២៣នាក់ធ្វើសកម្មភាពចុះរុះរើបំផ្លាញចោលឧបករណ៍នរសាទរបាំងស្បៃមុងខុសច្បាប់ចំនួន២៣កន្លែងនៅចំណុចខាងក្រោយភូមិថ្មី ខាងក្រោយភូមិគៀនតាម៉ាក្រោព្រែកឆ្តោ ឃុំកំពង់អូសស្រុកជលគីរី។
លោក បានអោយដឹងថា ក្នុងការចុះបង្ក្រាបបទល្មើសខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង២០កន្លែងប្រវែង៦០០ម៉ែត្រ លបលូស្បៃមុង២០គ្រឿងបង្គោល២០០ដើមនីងបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ ប៉ុន្តែនៅក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេមិនដែលឃាត់ខ្លួនជនល្មើសបានម្តងណាឡើយដោយក្រុមជនល្មើសហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ៕/R