ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗដែលអាក្រក់បានប្រែមកល្អ និងបញ្ហាដែលគេពុំធ្លាប់យកចិត្តទុកដាក់សោះក៏ប្រែមកល្អឡើងវិញដែរ។
-កិច្ចការងារ៖ចំពោះការប្រកបការងារវិញដោយសារដួងរាសីខ្អស់ត្រដែតនោះធ្វើឱ្យ មានការជឿនលឿននិងមានភាពសុខដុមគួរសម។
–ការធ្វើជំនួញ៖ការធ្វើជំនួញ ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរជាងមុនវិញ។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះ ផលល្អ និង មិនល្អនៅតែលាយឡំគ្នានៅឡើយ ហើយពិសេសផលមិនល្អហាក់មានច្រើនជាង ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើស និងមានបញ្ហាឧបសគ្គនៅរារាំងផ្លូវច្រើន។
-កិច្ចការងារ៖ចំពោះកិច្ចការងាររបស់ លោកអ្នកហាក់ទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។
-ការធ្វើជំនួញ៖អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ក្នុងពេលនេះលោកអ្នកអាចលេចចេញនូវបញ្ហាសុខភាពដែលភាគច្រើនផ្តើមចេញមកពីបញ្ហាបរិស្ថានជុំវិញខ្លួន ហេតុនេះគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះគឺភ្លឺថ្លា ម្ល៉ោះហើយធ្វើឱ្យរាល់ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អក្នុងការជជែកចរចាឬតថ្លៃក្នុងរឿងអ្វីមួយពីព្រោះថាតែងទទួលផលសម្រេចខ្ពស់។
-កិច្ចការងារ៖ការប្រកបការងារអ្វីតែងផ្តល់ផលល្អនិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេពីព្រោះផលល្អៗនឹងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការយល់ចិត្ត និង ចេះអត់ឱនឱ្យគ្នាយ៉ាងប្រពៃ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ឈានទៅមុខសន្សឹមៗគ្រាន់កក់ក្តៅ។
-កិច្ចការងារ៖បើលោកអ្នកចង់ជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងពីអ្នកដទៃឬញាតិមិត្តភក្តិអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នក គប្បីប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិចពីព្រោះងាយកើតបញ្ហាជាងសព្វមួយដង។
-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកទោះធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីណាស់។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំមមី
ថ្ងៃនេះរាសីស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍មិនចេះមើលមុខក្រោយ ហើយបង្កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។
-ការធ្វើជំនួញ៖នៅថ្ងៃនេះអ្នកធ្វើជំនួញបើចង់បណ្តាក់ទុនរកស៊ីលើអ្វីមួយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះមានច្រើន ហើយពិសេសអាចនឹងជួបបញ្ហាលំបាកនាគ្រាខាងមុខថែមទៀត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អ ហើយបើធ្វើអ្វីមួយគឺតែងមាន ការរីកចម្រើនលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។
-កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់គ្រាន់កក់ក្តៅផ្លូវចិត្ត។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនត្រូវជឿសម្តីក្រុមនុស្សពេកឡើយ ហើយត្រូវសង្កេត ពិនិត្យពិច័យនិងប្រយ័តុ្នប្រយែងក្រុមមនុស្សមួយចំនួនទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖ការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុស និង ព្យាបាទយាយី។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។
–បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះការពោលពាក្យសម្តីលោកអ្នក មិនត្រូវ សម្តីតូច សម្តីធំ ច្រើនពេកឡើយ បើពុំនោះទេងាយផ្ទុះជារឿងរាវរីករាលដែលអាចឈានដល់ការហែកហួរគ្នាកើតឡើង ។
-កិច្ចការងារ៖ការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។
–បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ចំណែកឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំច
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកមានអ្វីមួយគ្រោងទុកឬបម្រុងចរចាទៅកាន់ក្រុមមនុស្សកុំសង្ឃឹមពេក ពីព្រោះការខកបំណង ឃើញថាមានខ្ពស់ជាងសព្វមួយដង។
-កិច្ចការងារ៖ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។
-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។
–បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ដំណើរជីវិតស្ថិតនៅលើផ្លូវរដិបរដុប ងាយកើតរឿងរាវ ហេតុនេះមុនធ្វើអ្វី ឬ ទៅណា មកណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖ការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាយាយី។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។
–បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕