តៃវ៉ាន់​បង្កើន​ថវិកាយោធា​ដល់​ជាង​៥៩៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩

3144
ចែករម្លែក

លោកLai Ching-te នាយរដ្ឋមន្ត្រីកោះតៃវ៉ាន់បាននិយាយថា តៃវ៉ាន់ មានបំណងបង្កើនការចំណាយថវិកាយោធាដល់៥៩៨,៦លានដុល្លារនៅឆ្នាំ២០១៩ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការធានាបានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ប៉ុន្តែបានបង្ហាញផងដែរនូវការការពារខ្លួនរបស់កោះនេះ ទល់នឹងរដ្ឋាភិ
បាលក្រុងប៉េកាំង។

លោកLai Ching-te បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍Sanlih E-Televisionកាលពីថ្ងៃសុក្រថា ” តៃវ៉ាន់នឹងបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួនដល់៥៩៨,៦លានដុល្លារដែលនឹងបង្ហាញអំពីសមត្ថភាពការពារខ្លួនគ្រប់គ្រាន់របស់កោះនេះ”។

លោក បានបន្ថែមថា សម្ពាធពីប្រទេសចិនមិនបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលតៃប៉ិនោះទេ ប៉ុន្តែ វាកាន់តែជំរុញតៃវ៉ាន់ឱ្យពង្រឹងសមត្ថភាពរបស់ខ្លួន៕ដោយ៖សុខា/sn

នាវាតៃវ៉ាន់ បាញ់គ្រាប់រ៉ុកកែតប្រឆាំងនាវាក្នុងអំឡុងពេលធ្វើសមយុទ្ធប្រចាំឆ្នាំ