​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សូម​ក្រឡេក​មើល​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​បាល់ទាត់​អឺរ៉ុប​នៅ​យប់​ថ្ងៃ​សុក្រ​នេះ ៖

– អង់គ្លេស​

​ក្រប​ខណ្ឌ Premier League នឹង​ចាប់ផ្តើម​ជាមួយ​ម្ចាស់​ជើងឯក Manchester City លេង​ក្រៅ​ដី​នៅ​ទឹកដី​របស់ Burnley ដែល​ឈ្នះ​ជើងឯក​លំដាប់​ទី​២​កាល​ពី​រដូវ​កាល​មុន​។ Burnley គឺ​បង្វឹក​ដោយ​លោក Vincent Kompany ដែល​ជា​កីឡាករ​អស្ចារ្យ​បំផុត​របស់ City និង​មាន​រូបសំណាក​នៅ​ខាងក្រៅ​កីឡដ្ឋាន​របស់​ក្លិប​ក្នុង​ទីក្រុង Manhcester ។ City កំពុង​ចាកចេញ​ពី​រដូវ​កាល​ដែល​ឈ្នះ​ពាន​បី នៅពេលដែល​ពួកគេ​ប្រមូល​បាន​ពាន Premier League, FA Cup និង Champions League​។ City អាច​នឹង​ផ្តល់​ជម្រើស​ដំបូង​ដល់​ខ្សែការពារ​កណ្តាល​ក្រូ​អាស៊ី Josko Gvardiol ដែល​បាន​ចូលរួម​ពី Leipzig កាលពី​សប្តាហ៍​មុន​។​

– អេ​ស្ប៉ាញ​

Sevilla ទទួលភ្ញៀវ Valencia នៅ​រាត្រី​បើកឆាក​នៃ​លី​កអេ​ស្ប៉ា​ញយប់​នេះ​។ ខណៈ Sevilla សង្ឃឹម​បន្ត​លេង​ល្អ​ដូច​រដូវ​កាល​មុន​នៅ​ពេល​ដែល​ពួកគេ​ឈ្នះ​ជើងឯក Europa League ជា​លើក​ទី​ប្រាំពីរ Valencia កំពុងតែ​ប្រឈមមុខ​នឹង​ឆ្នាំ​ដ៏​លំបាក​មួយ​ទៀត​បន្ទាប់ពី Edinson Cavani, Yunus Musah និង Justin Kluivert បាន​ចាកចេញ​ពី​ក្លិប​។ Almeria នឹង​ទទួល​ភ្ញៀវ Rayo Vallecano មុន​គូ​ខាងលើ​ក្នុង​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​។ Rayo ត្រូវបាន​គ្រប់គ្រង​ដោយ​អតីត​គ្រូបង្វឹក​ក្រុម Almeria លោក Francisco Rodríguez ដែល​បាន​ជំនួស​តំណែង​លោក Andoni Iraola ដ៏​ជោគជ័យ បន្ទាប់ពី​គាត់​បាន​ចូល​ដឹកនាំ Bournemouth ក្នុង​ក្របខណ្ឌ Premier League ។​

– បារាំង​

​លី​ក​បារាំង​ចាប់ផ្តើម​ដោយ Nice ធ្វើជា​ម្ចាស់ផ្ទះ​ទទួល Lille ។​

– អាល្លឺម៉ង់​

German Cup ចាប់ផ្តើម​រដូវ​កាល​ថ្មី​ជាមួយ​នឹង​ការប្រកួត​ជុំ​ទី​មួយ​ចំនួន ៣ គូ​រួមមាន​ក្រុម​លី​ក​កំពូល Borussia Moenchengladbach ដែល​ត្រូវ​ជួប​ជាមួយ​កីឡាករ TUS Bersenbrueck មក​ពី​លី​ក​លំដាប់​ទី​៥​។ Schalke ដែល​ទើប​ត្រូវ​កាត់ចោល ត្រូវ​ប្រកួត​ជា​មួយ​ក្រុម Eintracht Braunschweig មក​ពី​លី​ក​លំដាប់​ទី​២​ដូចគ្នា​៕

​ Man City បើកឆាក EPL ដោយ​ធ្វើដំណើរ​សួរសុខទុក្ខ Burnley នៅ​យប់​ថ្ងៃ​សុក្រ​នេះ