​រថយន្ត​ទំនើប​រត់​ឈ្នួល​មួយគ្រឿង​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខ្ទេច​នៅ​កំពង់ចាម​

842
ចែករម្លែក

​ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​រថយន្ត​ទំនើប​រត់​ឈ្នួល​មួយគ្រឿង​ម៉ាក​ហ្វ​ត​អេ​ច​ស្ព្រេ​ស​(Ford Express) បាន​ឆ្លង​ចរន្តអគ្គិសនី​ពេល​បើកបរ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​វាល​យន្តហោះ​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្រោយពី​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ឆេះ​រថយន្ត​នៅ​ចំណុច​វាល​យន្តហោះ​នគរ​បាល​ដ្ឋា​ន​ស្រុក​កំពង់សៀម​និង​រថយន្ត​អគ្គិភ័យ​ខេត្ត​ចុះ​ពន្លត់​រថយន្ត​ដែល​រង​ការឆេះ​នេះ​។​

រថយន្ត​មាន​ផ្លាកលេខ ភ្នំពេញ ២Q-៣០៧៧ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សួរ ថេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល​លើ​ឃុំ​អំពិល​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​

សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២​គ្រឿង​។​ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​ពន្លត់​​រលត់​ជា​ស្ថាពរ​និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕S/​

​រថយន្ត​ទំនើប​រត់​ឈ្នួល​មួយគ្រឿង​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខ្ទេច​នៅ​កំពង់ចាម​

ទីតាំងផ្សាយពាណិជ្ជកម្ម