អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសជាផ្លូវការនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៣នេះថា យោងតាម​ព្រះរាជសារ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ របស់ព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើក​សម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា​ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា ។