ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីប្រកួតជាមួយក្រុមហុងកុង ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣ ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសលក់សំបុត្រ សម្រាប់ទស្សនាការប្រកួតមិត្តភាពទី២ ជាមួយក្រុមជម្រើសម៉ាកាវ នាថ្ងៃទី១១ កញ្ញា ហើយ។
ការប្រកួតជាមួយក្រុមហុងកុង ថ្ងៃទី៧ កញ្ញា ត្រូវបានប្រសិទ្ធនាមថា “Vattanac International Friendly” ។ ចំពោះការប្រកួតជាមួយម៉ាកាវ ថ្ងៃទី១១ កញ្ញា ត្រូវបាន ប្រសិទ្ធនាមថា “Minebea Mitsumi International Friend”។
សំបុត្រសម្រាប់ចូលរួមទស្សនា ការប្រកួតមិត្តភាពអន្តរជាតិទី២ “MinebeaMitsumi International Friendly” វាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយម៉ាកាវ មានលក់ នៅក្នុង APP និង Website LIVE. ហើយ។ ការប្រកួតដែលធ្វើនៅពហុកីឡដ្ឋានជាតិ អូឡាំពិកនោះ សម្រាប់ Zone –A តម្លៃ ៣០.០០០ រៀល និង Zone-B តម្លៃ ១៥.០០០ រៀល៕/V-PC