​ស្រុក​ចំនួន​ប្រាំមួយ​នៅ​ខេត្តរតនគិរី​អាច​ប្រឈម​នឹង​គ្រោះទឹកជំនន់​

1660
ចែករម្លែក

​(​រតនគិរី​)៖​ស្រុក​ចំនួន​ប្រាំមួយ​គឺ​ស្រុក​អូរ​យ៉ា​ដាវ​.​អណ្ដូង​មាស​.​តា​វែង​.​វឺ​ន​សៃ​.​កូន​មុំ​និង​ស្រុក​លំផាត់​ក្នុង​ខេត្ដ​រតនគិរី​អាច​នឹង​ជួប​គ្រោះទឹកជំនន់​បើ​ភ្លៀង​នៅតែ​បន្ដ​ធ្លាក់​ខ្លាំង​នៅក្នុង​ខេត្ដ​និង​តាម​ជួរ​ភ្នំ​នៅជាប់​ប្រទេស​វៀតណាម​។​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា​ទឹក​ទន្លេស្រែពក​បាន​ឡើង​ជាង​ប្រាំបួន​ម៉ែត្រ​ជិត​ដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​។​

​លោក​នូ​ថេរ​អភិបាលស្រុក​លំផាត់​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២៦​ខែ​កក្ដ​ដា​ថា​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​ជា​បន្ដបន្ទាប់​ហើយ​ទឹក​ទន្លេស្រែពក​នៅជាប់​ស្រុក​លំផាត់​បាននិងកំពុង​ឡើងជា​លំដាប់​គិត​ត្រឹម​ថ្ងៃទី​២៦​ខែ​កក្ដ​ដា​នេះ​គឺមាន​កំពដ​ល់់​៩,២០​ម្រ៉ែ​ត្រ​ទៅហើយ​។​

លោក​អភិបាលស្រុក​បានឱ្យដឹង​ទៀត​ថាបើ​ភ្លៀង​នៅ​បន្ដ​ធ្លាក់​ទៀត​ទឹកទន្លេ​នឹង​ឡើងដល់​១២​ម្រ៉ែ​តដល់​កម្រិត​ត្រូវ​ប្រកាសអាសន្ន​ហើយ​ទឹកនឹង​ជន់​លិច​ដំណាំ​របស់​កសិករ​យើង​គឺ​ស្រូវ​ស្រែ​និង​ចម្ការ​រាប់សិប​ហិកតា​។​លោក​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មាត់​ទ​ន្ល​ស្រែ​ពក​ឱ្យ​មានកា​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ឱ្យ​មន្ត្រី​ជំនាញ​ត្រៀមលក្ខណៈ​ជួយ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​។

​លោក​ចាន់​ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​ដោយ​ដកស្រង់​កា​ព្យាករ​របស់​ក្រសួង​ធនធានទឹក​ថា​ព្យុះ​ទី​៨​ឈ្មោះ​សុន​កា​បាន​បក់បោក​ខេត្ដ​មួយចំនួន​ដូចជា​ខេត្ដ​រតនគិរី​ក្រចេះ​.​ស្ទឹងត្រែង​ព្រះវិហារ​និង​ខេត្ដ​បន្ទាយ​យ​មានជ័យ​ជាពិសេស​ភូមិភាគ​ឦ​សាន្ដ​។​

លោក​បាន​បញ្ជាក់ទៀតថា​អាកាសធាតុ​អាប់​នោះ​មាន​លាយឡំ​ជាមួយ​ផ្គ​រន្ទះ​ពី​មធ្យម​ទៅ​ច្រើន​។​ភ្លៀង​នឹង​បន្ដរ​ធ្លាក់​ដល់​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​ហើយ​ស្រុក​ចំនួន​ប្រាំមួយ​ខាងលើ​ដែល​នៅ​នៅជាប់​ទន្លេសេសាន​និង​ស្រែ​ពក​អាច​ប្រឈម​នឹង​គ្រោះទឹកជំនន់​លិចលង់​ដល់់​ផលដំណាំ​របស់​កសិករ​នៅ​រតនគិរី​៕S/​ដោយ​៖​បាន​លុង​

​ទិដ្ឋភាព​ទឺ​ក​ទន្លេស្រែពក​ដែល​អាច​បង្ក​មហន្ដរាយ​ដល់​ដំណាំ​របស់​កសិករ​.​រូបថត​បាន​លុង​


​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម