​ឃាត់​ជន​ម្នាក់​ដែល​ចាប់ជំរិត​ភ្ញៀវ​ស្រីៗ​ក្នុង​ក្លិប​និង​ដាល់​ឱ្យ​សន្តិសុខ​២​នាក់​របួសធ្ងន់​

1059
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជន​ម្នាក់​ស្រវឹងស្រា​បាន​បង្ក​ការរំខាន​ដល់​ភ្ញៀវ​ផ្សេងទៀត និង​បាន​ដើរ​ចាប់ជំរិត​ភ្ញៀវ​ស្រីៗ​ក្នុង​ក្លិប ក្រុម​សន្តិសុខ​បាន​នាំ​ជនសង្ស័យ ចេញមកក្រៅ តែ​ជន​នោះ​នៅ​ជេរប្រមាថ និង​វាយតប់​ដាល់​មកលើ​ក្រុម​សន្តិសុខ​រងរបួស ២​នាក់​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​នាំ​កម្លាំង​បង្ក្រាបបាន​ភ្លាមៗ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្លិប​កម្សាន្ត​ថាច់​ដោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ម​សន​ជ័យ​។​

​លោក​បន្តថា : ជនរងគ្រោះ ២​នាក់ ១​មានឈ្មោះ រុន ចាន់ណា ភេទ ប្រុស អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​- ក្រុង​ប៉ោយប៉ែត ។​២​មានឈ្មោះ គង់ ឌី ភេទ ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​- ក្រុង​ប៉ោយប៉ែត​។​ចំណែក​ជនសង្ស័យ​មាន ឈ្មោះ ឡ​ម គឹម​លាភ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​: ជនសង្ស័យ​បាន​សារភាពថា​នៅ​ថ្ងៃកើតហេតុ ខ្លួន និង​មិត្តភក្តិ​ម្នាក់​បាន​ទៅ​ផឹកស៊ី​នៅ​រមណី​ដ្ឋា​ន​អូរ​ខៃ​ដន ដល់​យប់​ទើប​ត្រឡប់មកផ្ទះ ហើយ ក៏បាន​បបួល​មិត្តភក្តិ ទៅលេង​ក្នុង​ក្លិប​ថាច់​ដោ​ន ។​

​ផឹក​រហូតដល់​ម៉ោង​២ រំលង​អា​ធ្រា​ត្រ ក៏​ស្រវឹង​បាត់​ម្ចាស់ការ ហើយ​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​មួយចំនួន​ដូច​បាន​ត្រូវ​ចោទប្រកាន់​គឺ​ហឹ​ង្សា​ដោយ​ចេតនា ។​
លោក​បន្តថា : កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/

ឃាត់​ជន​ម្នាក់​ដែល​ចាប់ជំរិត​ភ្ញៀវ​ស្រីៗ​ក្នុង​ក្លិប​និង​ដាល់​ឱ្យ​សន្តិសុខ​២​នាក់​របួសធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម