​ស្ត្រី​ម្នាក់​ទាញ​ទូដែក​ត្រូវ​ចរន្តរ​ភ្លើង​ឆ្លង​ឆក់​បណ្តាលឱ្យ​ស្លាប់​ភ្លាម​

1567
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នាក់​ទាញ​ទូដែក​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ត្រូវ​ភ្លើង​ឆក់​ស្លាប់​នៅ​កន្លែង​កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិតនៅ​ផ្ទះ​លេខ​៧ ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សាកសព​មានឈ្មោះ យឿន ឆៃ​គា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​លេខ​៧ ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​​ប្ដី​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ឹម វណ្ណដា បានឱ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​នោះ បាន​ចូលទៅ​លាងចាន​ឆ្នាំ រួចមក បាន​ទាញ​ទូដែក​។ ពេលនោះ​ក៏បាន​ហៅ​ប្តី​ឱ្យជួយ ទាញ​ទូ តែ​ប្តី​មិន​បានមក​ទាន់​ផង ជនរងគ្រោះ​បាន​ទាញ​ទូដែក ទៅ​ប៉ះ​និង​ចរន្តអគ្គិសនី បណ្តាលឱ្យ​ដួល​។ .​ក្រោយមក​ក៏​ប្តី ចូលទៅ​ឃើញ​ប្រពន្ធ​ដេក​ដួល​ស្លាប់​បាត់ទៅហើយ ។​

​តាម​ការពិនិត្យ របស់​ការិយាល័យ​បច្ចេកទេស​និង​លោក​ឧ​ញ៉ា​វេជ្ជបណ្ឌិត​នង​សុ​វណ្ណា​រ័ត្ន និង​ក្រុម​ពិនិត្យ​កោសល្យវិច័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃើញថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ពិតប្រាកដ​មែន​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

​ស្ត្រី​ម្នាក់​ទាញ​ទូដែក​ត្រូវ​ចរន្តរ​ភ្លើង​ឆ្លង​ឆក់​បណ្តាលឱ្យ​ស្លាប់​ភ្លាម​

ទីតាំងផ្សាយពាណិជ្ជកម្ម