ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកតោងតែចងចាំថា ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗអ្នកខ្លះ តែងមានការផ្លាស់ប្តូរច្រើន ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេ បើពុំនោះពេលខ្លះផលល្អសោះអាចប្រែមកអាក្រក់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនទៅមុខតិចតួច តែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្ត និង រឿងរាវរត់ចូលច្រើន ដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះទោះបីលោកអ្នកជួបនូវឧបសគ្គខ្លះៗក្តីក៏មិនភ័យព្រួយអ្វីដែរ ពីព្រោះលោកអ្នកអាចរកដំណោះស្រាយបានជ្រះស្រឡះទៅវិញទេ។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារវិញដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សតាមចាប់កំហុសដោយប្រការណាមួយផង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

 

ឆ្នាំខាល

 

ថ្ងៃនេះយីអ៊ុន ឡើងខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះឃើញថាលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយបើប្រាថ្នាអ្វីមួយក៏តែងលេចចេញជាលទ្ធផលគ្រាន់កក់ក្តៅដែរ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខ និង ត្រជាក់ត្រជុំប្រពៃ៕

 

ឆ្នាំថោះ

 

ដួងរាសីលោកអ្នកឡើងខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសាររាល់ឧបទ្រពចង្រៃ និង ឧបសគ្គនានាត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះ លោកអ្នកធ្វើអ្វីមួយតែងមានលក្ខណៈពេញដៃពេញជើងឡើងវិញ ។

-កិច្ចការងារ៖ការប្រកបការងារមិនត្រូវភ្លេចការខិតខំ និងជួយកិច្ចការងារអ្នកដទៃខ្លះនោះផលលំបាកមិនងាយជួបនាថ្ងៃខាងមុខឡើយ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនមានទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំង និងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងផលអាក្រក់ឬត្រូវខាតឡុងចុងនៅពេលណាមួយមកវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខល្អ និងបើមានជម្លោះវិវាទ ហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុត៕

 

ឆ្នាំរោង

 

ដួងរាសីថ្ងៃនេះធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសពេលនេះ បើជួប ស្ថានការណ៍ លំបាក លោកអ្នក មិនត្រូវនៅស្ងៀមឡើយ អាចសម្លឹងរកកិច្ចការថ្មី ឬ បណ្តាក់ទុនទៅលើអ្វីមួយទើបអាចរក ប្រាក់កាស គ្រាន់ ចាយវាយ ទៅរួច។

-កិច្ចការងារ៖ក្នុងពេលនេះដែរ លោកអ្នក នៅមានរឿងរាវខ្លះ​ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះ លោកអ្នក ធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់​ ហើយមិនត្រូវយកភាព មោហៈទោសៈ ដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះយីអ៊ុន ស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយធ្វើអ្វីតែងចម្រើនលូតលាស់ឈានទៅមុខជាលំដាប់។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះលោកអ្នកតែងជួបនូវឧបសគ្គចំពោះមុខច្រើនបន្តិច ដូចនេះបើទោះបីធ្វើ អ្វីក៏ដោយត្រូវធ្វើសន្សឹមៗបានហើយ បើពុំនោះផលលំបាកអាចនឹងចូលយាយីពិបាកក្នុងការទប់ទល់ពុំខាន។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺពុំសូវដំណើរការទៅមុខបានស្រួលទេគឺជារឿយៗតែងកើតមានភាពរកាំរកូសជាប់ជានិច្ច។ដូច្នេះទោះបីធ្វើអ្វីក៏ដោយបើពុំដោះស្រាយទៅតាមការអត់ធ្មត់ទេវានឹងបង្កជាផលលំបាកនៅពេលខាងមុខវិញពុំខាន។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមួយចំនួនមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរសោះឡើយ៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសី ល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សថាស្តីបន្ទោសបង្កើតជាបញ្ហា និងពិសេសអាចកើតជាជម្លោះវិវាទថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារកុំសង្ឃឹមជាមួយមនុស្សសន្យាពេកពីព្រោះថាច្រើនតែខកបំណង និង ក្រុមមនុស្សមិនគោរពតាមសន្យាប៉ុន្មាននោះឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបរ រកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយពិសេសការរកចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃស្ទើរមិនគ្រប់ផង។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានបញ្ហារកាំចិត្តខ្លះៗកើតឡើង តែយ៉ាងណាកុំខ្វល់ខ្វាយតែការប្រចែប្រច័ណ្ឌនាំតែកើតសៅហ្មង និង ទម្លាប់អាក្រក់ទៅថ្ងៃក្រោយប៉ុណ្ណោះ៕

 

ឆ្នាំមមែ

 

រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងអំឡុងពេលនេះលោកអ្នកត្រូវយកភាពត្រជាក់ដាក់ខ្លួន បើពុំនោះទេការសម្រេចចិត្តអ្វីមួយងាយមានកំហុសឆ្គង និងភ្លាំងភ្លាត់ ងាយណាស់ផង។

-កិច្ចការងារ៖ ការប្រកបការងារនៅថ្ងៃនេះវិញបើសិនជាបុរសឱ្យប្រយ័ត្នប្រយែងរឿងរាវចាស់ ឬកិច្ចការងារគ្រាមុនកន្លងមក ពីព្រោះថាងាយកើតឡើងជាបញ្ហាលំបាកជាងសព្វមួយដង។

ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិត និយាយពីរឿងប្រាក់ចំណូលកុំសង្ឃឹមថាបានដូចចិត្ត ហើយបើចង់ទារអតិថិជនច្រើនខកបំណងច្រើនជាង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវងប់ងល់តែរឿងរាវស្នេហាច្រើនពេក ត្រូវ រកពេលបំពេញការងារឬប្រើគំនិតរៀនសូត្រឱ្យបានច្រើនទើបអនាគតវាភ្លឺថ្លាទៅរួច៕

 

ឆ្នាំវក

 

ដួងរាសីរបស់លោកអ្នកស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះអ្វីៗលោកអ្នកមិនត្រូវសង្ឃឹមពេកឡើយ ពីព្រោះថាអ្វីដែលលោកអ្នកសង្ឃឹមវាអាចប្រែក្រឡាស់មកជាអត់ និងពេលខ្លះក្រុមមនុស្សដែលធ្លាប់តែល្អគេអាចបែរមកព្រួតគ្នាវាប្រហារអ្នកថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។

ការធ្វើជំនួញ៖ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕

 

ឆ្នាំរកា

 

រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកជួបស្ថានភាពលំបាកទៅលើបញ្ហាប្រាក់កាស ហើយរឿងរាវមួយចំនួនដែលកើតពីមុនមកក៏មិនទាន់ដោះស្រាយស្រេចបាច់នៅឡើយដែរ។

 -កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះស្ថានការណ៍ពេលខ្លះមើលឃើញថាល្អសោះអាចប្រែក្លាយជាអាក្រក់ស្មានមិនដល់ផង។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបរកស៊ីជួញដូរទោះខ្សត់ខ្សោយចំណូលថវិការពិតមែន ប៉ុន្តែការធ្វើជំនួញរបស់លោកអ្នកសុខដុមដូចសព្វមួយដងទេ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ សូម្បីតែស្វាមីភរិយាក្តី អារម្មណ៍ពុំសូវល្អចំពោះគ្នាឡើយព្រោះជួនផ្អែម ជួនប្រែជូរចត់អញ្ចឹងដែរ៕

 

ឆ្នាំច

 

រាសីរបស់លោកអ្នកល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរង្វង់គ្រួសារ ស្វាមីភរិយាមានភាពប្រទាំងប្រទើស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបរក្សាភាពសុខដុមបានយូរអង្វែង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នក ពុំសូវមានការរីកលូតលាស់ ប៉ុន្មានទេពោលគឺមានភាពនឹងថ្កល់ជាប់មួយកន្លែង ហើយបើមានការរីកចម្រើននោះក៏តិចតួចបំផុត។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បណ្តាក់ទុនអ្វីមួយឃើញថាមិនទាស់ខុសអ្វីទេព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំបើមានការជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សារទើបប្រសើរ៕

 

ឆ្នាំកុរ

 

រាសីលោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះ លោកអ្នក អាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថា ផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តនាពេលក្រោយវិញ។

-កិច្ចការងារ៖ការប្រកបការងារជាក្រុមហ៊ុនឯក ជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យដែរ។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។

បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និង កំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕