​ប្រុងប្រយ័ត្ន​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន​

959
ចែករម្លែក
  • 11
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​តាម​តារាង​ស្ថានីយ៍​ជលសា​ស្ត្រ​ខេត្តក្រចេះ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​បាន​ហក់​ឡើងដល់ ២១.៣៥ ម៉ែត្រ គិត​ត្រឹម​រសៀល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ​បើ ប្រៀបធៀប​ទៅនឹង​ម្សិលមិញ កម្ពស់​ទឹក​មានការ​ហក់​ឡើង 0.៣៩​ម ។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​ហក់​ឡើង​ឥត​ឈប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បណ្ដាលឱ្យ​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ ជាច្រើន នៅតាម​បណ្ដា​ស្រុក​ក្រុង​ទាំង ៦ ក្នុង​ខេត្តក្រចេះ មានដូចជា ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង ស្រុក​ព្រែក​ប្រសព្វ​នឹង​ក្រុង​ក្រចេះ បង្ក​រង​ផលប៉ះពាល់ ដល់​លំនៅស្ថាន សត្វពាហនៈ និង​ប្រព​ន្ធ័​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​ភូមិសាស្ត្រ​ស្រុក ក្រុង ជាប់​នឹង​ដង​ទន្លេមេគង្គ​ដែលជា​ហេតុ​បណ្ដាលឱ្យ​ងាយ​ទទួលរង​ឥទ្ធិពល​ដោយសារ​ទឹកជំនន់​ជន់​លិច​។​

​ការប្រែប្រួល​នេះ គឺ​ដោយសារ​ទន្លេមេគង្គ​ទទួលរង​នូវ​ទឹក​ដែល​បាក់​ទំនប់​វា​រី​អគ្គិសនី​មកពី​ប្រទេស​ឡាវ និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​ខាងលើ​អាង​ទន្លេមេគង្គ​។​អាជ្ញាធរខេត្ត​ក្រចេះ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​រសៀល​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​ថា​នៅ​មិនទាន់មាន​តួលេខ​នៃ​ផលប៉ះពាល់​ការ​លិច​ចំនួន​លំនៅស្ថាន ទ្រព្យសម្បត្តិ សត្វពាហនៈ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​រថា ទឹកបាន​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ អាជ្ញាធរខេត្ត​ក៏បាន​ត្រៀម​និង​បង្ការ​លក្ខណៈ​រួចជាស្រេច ទាំង​សម្ភារៈ​និង​មធ្យោបាយ​ជួយសង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​នឹង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទទួល​មាន​សុវត្ថិភាព​ដែល​អាជ្ញាធរខេត្ត​បានរៀបចំ​ទុក ។

អាជ្ញាធរ​ខេត្តក្រចេះ នឹងធ្វើ​ការប្រកាសអាសន្ន​ខណៈដែល​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​ហក់​ឡើងដល់​ចំណុច ២២.០០​ម ទូក កាណូត និង​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ នឹង​ចេញទៅ​ជួយសង្គ្រោះ​បន្ទាន់ ដល់​ប្រជាពលរដ្ឋ​នៅតាម​គោលដៅ ឲ្យ​បាន​ទាន់ពេលវេលា​៕S/​

​ប្រុងប្រយ័ត្ន​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន​

ទីតាំងផ្សាយពាណិជ្ជកម្ម