​ក្រសួង​ធនធានទឹក​!​ផ្លូវជាតិ​លេខ​៤​ត្រង់​ស្ពាន​សំរោង​ស្រុក​កំពង់សីលា​ទឹក​ជន់​កើនឡើង​និង​ហូរ​កាត់​

1028
ចែករម្លែក

(​ព្រះសីហនុ​)៖​តាម​ហ្វេ​ស​ប៊ុ​ក​”Facebook”​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បង្ហោះ​ជា​សាធារណៈ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៧​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ ស្ថានភាព​ទឹក​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​សំរោង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា បាន​កើន​ឡើងដល់​កំពស់​៦,២០ ម៉ែត្រ គឺ​ស្មើនឹង​ក្រិត​កំពស់​ផ្លូវជាតិ​ហើយ ដែល​ទឹក​អាច​នឹង​បន្ត​ជន់​ឡើង​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​លេខ​។​

​បន្ថែម​ពីនេះ​ក្រសួង​ធនធាន​ទឹកបាន​ក្រើន​រលឹក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ត្រង់ចំណុច​ខាងលើ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​។

​ក្នុងនោះដែរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏ បាន​បញ្ជាក់ថា ភ្លៀង​នៅ​បន្ត​ធ្លាក់​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ ហើយក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រជា​នេសាទ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​រាល់​ការធ្វើដំណើរ ការនេសាទ​តាម​សមុទ្រ និង​ការ​ទេសចរណ៍​ជាដើម​៕S/​ដោយ​៖​ហូ​សាន់

ផ្លូវជាតិ​លេខ​៤​ត្រង់​ស្ពាន​សំរោង​ស្រុក​កំពង់សីលា​ទឹក​ជន់​កើនឡើង​និង​ហូរ​កាត់​
(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម