បណ្តឹង​កំប៉ិកកំប៉ុក​កើតឡើង​, គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​ប​ដិ​សេធ​

959
ចែករម្លែក

ដោយ​: បូកគោ / កំពត​: បណ្តឹង​កំប៉ិកកំប៉ុក​កើតចេញពី​គណបក្សនយោបាយ ដែល​ទទួលបាន​សំឡេងគាំទ្រ​តិចតួច ពាក់ព័ន្ធ​នឹង​គំនូស​សន្លឹកឆ្នោត​បានកើត​ឡើង តែ​ត្រូវ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បិទ​ការតវ៉ា ព្រោះ​មិន​ស្រប​នឹង​នីតិវិធី​។​

​លោក​តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ក្រោយ​បញ្ចប់​ការរាប់​សន្លឹកឆ្នោត កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បានដាក់​បណ្តឹង​មួយចំនួន​ចូល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់ឃុំ​ត​វ៉ាង​រឿង​គំនូស​លើ​សន្លឹកឆ្នោត​។ ដោយ​ពិន​ត្យ​ឃើញថា គ្រប់​បណ្តឹង​ទាំងអស់​សុទ្ធតែ​មិន​ស្របទៅនឹង​នីតិវិធី នៃ​ដំណើរការ​បោះឆ្នោត ដែលមាន​ស្រាប់​ទើប​គណៈកម្មការ​សម្រេច​បិទ​ការតវ៉ា​តែម្តង​។​

​លោក​ប្រធាន​បាន​បញ្ជាក់ថា បណ្តឹង​ទាំង​នោះបាន​តម្រូវឱ្យ​ការ​គូស​សន្លឹកឆ្នោត​មាន​គំរូ​តែមួយ ដោយ​មិន​ទទួលស្គាល់​ការ​គូស​ជាស​ញ្ញា​ផ្សេងៗ នៅក្នុង​ប្លង់​របស់​គណបក្ស​នីមួយៗ​។ គោលការណ៍​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​ទទួលយក​គ្រប់​សញ្ញា​ទាំងអស់ ទោះបី​សញ្ញា​លេខបូក ដក គុណ​…​ជាដើម ត្រូវ​ចាត់ទុក​បានការ លើកលែងតែ​សរសេរ​ជា​អក្សរ ឬ​លេខ​ប៉ុណ្ណោះ​។

​លោក តែ ជិន​ណា​រិ​ទ្ធ បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង​ខេត្ត​មិនមាន​បញ្ហា​អវិជ្ជមាន​ណាមួយ​កើតឡើង​ឡើយ សូម្បី​អាកាសធាតុ​ក៏​អំនោយផល​ល្អ​ដែរ​។ ដោយឡែក​សន្លឹកឆ្នោត និង​ឧបករណ៍ សម្ភារៈ​បម្រើការ​បោះឆ្នោត​គ្រប់​ការិយាល័យ​ទាំងអស់ បាន​ដឹកជញ្ជូន​មកដល់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកំពត​រួចរាល់​ហើយ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​ការ​តាមឃ្លាំមើល​ពី​អ្នកសង្កេតការណ៍ និង​សមត្ថកិច្ច​អមដំណើរ​រហូតដល់​គោលដៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម