មន្ត្រី​ចារកម្ម​វៀតណាម​ដែល​ប៉ង​ទម្លាយ​ការសម្ងាត់​រដ្ឋ ត្រូវ​កាត់ទោស​ដាក់គុក​៩​ឆ្នាំ​

1114
ចែករម្លែក

​មន្ត្រី​ស៊ើបការណ៍​ដែល​រត់គេចខ្លួន​ចេញពី​ប្រទេស​ម្នាក់ ត្រូវបាន​តុលាការ​វៀតណាម​កាត់ទោស​ដាក់គុក​៩​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា ចំពោះ​”​ការ​លេច​ធ្លាយ​ការសម្ងាត់​​រដ្ឋ​” បន្ទាប់ពី​បុរស​នេះ​បាន​ព្យាយាម​ភៀសខ្លួន​ទៅ​អឺរ៉ុប​ដោយ​កាន់​លិខិត​ខ្លង​ដែន​ក្លែងក្លាយ​។​

​ផាន វ៉ាន់ អា​ញ់ វូ ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​សិង្ហ​បុរី​កាលពី​ខែមករា​ជាមួយ​លិខិតឆ្លងដែន​២ មួយ​ក្លែងក្លាយ មួយ​ពិត និង​ត្រូវបាន​បញ្ជូន​ត្រឡប់​មកកាន់​វៀតណាម​វិញ​ជា​​បន្ទាន់​។​

​មេធាវី​របស់គាត់​បាន​និយាយថា បុរស​នេះ​បាន​ព្យាយាម​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ផ្តល់ព័ត៌មាន​អំពី​អតីត​នាយក​ក្រុមហ៊ុន​ប្រេង​វៀតណាម​ដែល​ត្រូវបាន​ចាប់ពង្រត់​​ពី​ក្រុង​ប៊ែ​រ​ឡាំង​កាលពី​ឆ្នាំមុន​និង​លួច​នាំ​មកកាន់​ប្រទេស​វៀតណាម​វិញ​ដើម្បី​ប្រឈម​ការកាត់ទោស​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។​

​វៀតណាម​មិនបាន​ទម្លាយ​ប្រាប់ថា​តើ​វា​ជាការ​សម្ងាត់​អ្វី និង​ត្រូវ​ទម្លាប់​អ្នកណា​ទេ​។​

​វូ​ដែល​ធ្វើការ​ជា​អ្នក​អភិវឌ្ឍន៍​លំនៅស្ថាន​និង​ក៏​ជា​គេញ​សម្ងាត់​ក្នុងពេល​ត្រូវបាន​ចាប់ខ្លួន ត្រូវបាន​កាត់ទោស​ក្នុង​សវនាការ​បិទទ្វារ​មួយថ្ងៃ​ក្នុង​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​​ចន្ទ​ទី​៣០​កក្កដា​។​គាត់​ត្រូវបាន​កាត់ទោស​ដាក់គុក​៩​ឆ្នាំ ហើយ​មន្ត្រី​ចារកម្ម​២​នាក់​ទៀត​ក៏ត្រូវ​បានដាក់​ទោស​ចំពោះ​ការ​លេច​ធ្លាយ​ការសម្ងាត់​រដ្ឋ​ដោយ​ចេតនា​។​

​អតីត​អនុប្រធាន​ចារកម្ម ផាន់ ហ៊ូ ទួន ទទួលទោស​ជាប់គុក​៧​ឆ្នាំ ខណៈ​អតីត​នាយប៉ូលិស ង្វៀន ហ៊ូ បាច ជា​បើ​គុក​៦​ឆ្នាំ​។​

​ការចាប់ខ្លួន​លោក​វូ​បានធ្វើអោយ​សាធារណជន​ភ្ញាក់ផ្អើល ដោយសារ​មន្ត្រី​គេញ​ច្រើន​ត្រូវអោយ​តំលៃ​និង​ត្រូវការពារ​ពី​ការដាក់ពិន័យ​។​គាត់​ត្រូវបាន​ចោទប្រកាន់ថា​ព្យា​យា​​ម​ចែករំលែក​ព័ត៌មាន​អំពី​មន្ត្រី​ជាប់ទោស​ម្នាក់ទៀត ឈ្មោះ​ទ្រី​ញ សួន ថា​ញ់ ដែល​ត្រូវបាន​ចាប់ពង្រត់​មកពី​អាល្លឺម៉ង់​ដោយ​ភ្នាក់ងារ​វៀតណាម​កាលពី​ឆ្នាំមុន​។​

​ថា​ញ់​ឥឡូវ​ជាប់គុក​២​ជីវិត​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងអំឡុងពេល​គាត់​ធ្វើជា​ប្រធាន​ក្រុមហ៊ុន​សំណង់​រដ្ឋ​មួយ ដែលជា​សាខា​នៃ​ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​របស់​វៀត​​ណា​ម​។​

​រដ្ឋាភិបាល​កុំម្មុយនិស្ត​បែប​អភិរក្ស​របស់​វៀតណាម បាន​ចូលកាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០១៦ និង​បាន​ចាត់ការ​លើ​ធនាគារិក ធុរជន​និង​អ្នកនយោបាយ​រួមទាំង​មន្ត្រី​អនុ​​វត្ត​ច្បាប់​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការគ្រប់គ្រង​ខុស​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម