ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៥ សីហា នេះ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២៣ឆ្នាំកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសថៃហើយ។

កម្ពុជា ត្រូវចូលរួមក្នុងព្រឹត្តិការណ៍ AFF U23 Championship 2023 នៅប្រទេសថៃ ដែលនឹងចាប់ផ្ដើមប្រកួត ចាប់ពីថ្ងៃទី ១៧ដល់ ២៦ ខែសីហា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ អវត្តមានតែក្រុមសឹង្ហបូរី មួយប៉ុណ្ណោះ។ កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមថៃ ដែលជាម្ចាស់ផ្ទះ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។ ចំពោះពូល B វិញ មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ចំពោះពូល C មានក្រុមវៀតណាម ហ្វីលីពីន និង ឡាវ

សម្រាប់ពូលនីមួយៗ ត្រូវយកមួយក្រុម ដែលមានពិន្ទុល្អជាងគេ ឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយដើម្បីបាន ក្រុម លេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងជ្រើសរើសយកក្រុមចំណាត់ថ្នាក់លេខ២ នៃពូលណាមួយ ក្នុងចំណោមពូលទាំង ដើម្បីទៅបង្គ្រប់ ក្រុម សម្រាប់លេងវគ្គ ក្រុម ចុងក្រោយនេះ។

កម្ពុជា នឹងត្រូវហ្វឹកហាត់ នាល្ងាចថ្ងៃទី១៥ សីហានេះ មួយពេល នៅប្រទេសថៃ និងហាត់ស្អែកថ្ងៃទី១៦ សីហា មួយថ្ងៃទៀត មុនប្រកួតជាមួយប្រ៊ុយណេ ថ្ងៃទី១៧ សីហា និងជួបជាមួយ មីយ៉ាន់ម៉ា ថ្ងៃទី១៩ សីហា និងប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ ថ្ងៃទី២១ សីហា៕/V-PC