​បុរស​ម្នាក់​បើក​ម៉ូតូ​វ៉ា​ជែង​ទៅបុក​រថយន្ត​ឱ្យស្លាប់​ភ្លាម​

845
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈបុរស​ម្នាក់​បាន​បើក​ម៉ូតូ​FZ​យ៉ាង​លឿន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​ទៅបុក​រថយន្ត​សាំ​យ៉ុង​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​នោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​រីឯ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក ចូល​តូប ជួសជុល​ម៉ូតូ បណ្តាលឱ្យ​បាក់​ធ្លាក់​ទៅខាង​ក្រោម​ផ្លូវ​រីឯ​ម៉ូតូ​ខ្ទាត​ជិត​១០០​ម៉ែត្រ និង​ឆេះ​ម៉ូតូ​ថែមទៀត​។​

​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​ការ​ពី​យប់​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ ត្រង់ចំណុច​មុខផ្ទះ​ផានិត បោក​អ៊ុត ទំនើប ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ យក​បាទ សង្កាត់ ក្បាលកោះ ខណ្ឌ​ច្បា​អំពៅ​។​ជនរងគ្រោះ​(​សព​)​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើ​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិៈ​ម៉ូតូ​ម៉ាក​យ៉ា​មហា​FZ​ពណ៌​ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CW.5060​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ទឹ​សដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន​។ខណៈ​មកដល់​កន្លែងកើតហេតុ​បាន​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ក៏​ទៅបុក រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌ ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2AI-2100​។

បន្ទាប់មក​សម្ថ​កិច្ច​ជំនាញ​បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់​រីឯ​សាកសព​សម្ថ​កិច្ច​នឹង​ស្វែងរក​សាច់​ញត្តិ​នឹង​ប្រគល់​សាកសព​ឲ្យ​ទៅ​សាច់​ញ​តិ្ត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម