ក្រពើ​ខាំ​អ្នក​បង្វឹក​របស់​វា​នៅ​ចំពោះមុខ​ទស្សនិកជន​ដ៏​តក់ស្លុត​ក្នុងប្រទេស​ថៃ​

1471
ចែករម្លែក

​នេះ​គឺជា​ពេល​មួយ ដែល​អ្នក​បង្វឹក​ក្រពើ​ត្រូវបាន​វាយប្រហារ​ដោយ​ក្រពើ នៅ​ចំពោះមុខ​ទស្សនិកជន​ដ៏​តក់ស្លុត បន្ទាប់ពី​គាត់​ដាក់​ដៃ​ចូល​មាត់​របស់​វា​។​

​អ្នក​បង្វឹក​ក្រពើ​ឈ្មោះ តៅ អាយុ ៤៥ ឆ្នាំ កំពុង​សម្តែង​ដ៏​គ្រោះថ្នាក់​នេះ​នៅ​សួន​ក្រពើ​ផុ​ក​កា​ថា​រ៉ា (Phokkathara) នៅ​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ នៅ​ចំពោះមុខ​មនុស្ស​ប្រហែល ១០០ នាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៩ កក្កដា​។​

​នៅពេលដែល​គាត់​បាន​លូកដៃ​ចូល​មាត់​ក្រពើ ខណៈ​អ្នក​បង្វឹក​ក្រពើ​ម្នាក់ទៀត​ឈរ​មើល លោក​តៅ​បាន​មើលទៅ​ទស្សនិកជន រួច​ប្រាប់​ទៅ​អ្នក​ប្រកាស​តាម​មេក្រូ​ឱ្យ​បញ្ឈប់​តន្ត្រី​។​

​បន្ទាប់មក​ស្រាប់តែ​ក្រពើ​ខាំ​ដៃ​របស់លោក​តៅ​ក​ន្ទ្រា​ក់​យកៗ​តែម្តង​។

​អ្នក​បង្វឹក​ក្រពើ​រូបនេះ​បាន​ស្រែក​ខ្លាំងៗ​ឱ្យ​ក្រពើ​លែង​គាត់​វិញ មុនពេល​អាច​គេចខ្លួន​បានសម្រេច រួច​រត់​ចូល​ឆាក​វិញ​ជាមួយ​ឈាម​ស្រក់​ពេញ​ឥដ្ឋការ៉ូ​សើម​។

​ទិដ្ឋភាព​គួរឱ្យ​ញាក់សាច់​នេះ​ត្រូវបាន​ថត​ដោយ​លោក ឃុន ភូសា​វីត អាយុ ៣៥ ឆ្នាំ ដែល​មក​មើល​កសិដ្ឋាន​និង​សួន​ក្រពើ​ផុ​ក​កា​ថា​រ៉ា​នេះ​ជាមួយ​ប្រពន្ធ​របស់គាត់​ឈ្មោះ ណុ​ក និង កូន​២​នាក់​៕ ដោយ៖ កញ្ញាដាលីស

អ្នក​ថែ​ក្រពើ​ត្រូវ​ក្រពើ​ខាំ​ដៃ​ខណៈ​កំពុង​សម្តែង​នៅ​ថៃ​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម