​តំបន់​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ទទួល​ជំនន់​ទឹកភ្លៀង​

903
ចែករម្លែក
  • 33
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ភូមិសាស្ត្រ​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​ដូចជា​ឃុំ​ចំណោម និង​ឃុំ​នៅ​បណ្តោយ​ដងស្ទឹង​មង្គល​បូរី​ចាប់ផ្តើម​ទទួល​ជំនន់​ទឹកភ្លៀង​ដូច​ខេត្ត រាជធានី​ខ្លះ​ដែរ ហើយ​មកទល់​ថ្ងៃទី​៣០​ខែកក្កដា​នេះ ។

​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣១​កក្កដា​នេះ​ថា​” ជំនន់​ទឹកភ្លៀង​បាន​នឹង​កំពុង​គម្រាមកំហែង​ពី​ម៉ោង​៣ នា​ថ្ងៃ​៣០​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ប្រឡាយ​ព្រែក​សាយ​សាម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បូរី​ទឹក​កំពុង​ហក់​ឡើង​យ៉ាងគំហុក សូម​បងប្អូន​ប្រុងប្រយ័ត្ន​។​ស្ថានភាព​ទឹកជំនន់​នោះ​ក្នុងនោះ​ស្រូវ​ទុំ​ខ្លះ​បាន​លិច​និង​បាន​បន្ត​ប្រឈម​យ៉ាងខ្លាំង ” ។​

​លោក​ឧ​ត្ត​ម​ដេ​នី​យ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែលជា​មន្ត្រី​ចុះ​មូលដ្ឋាន​ស្ទើរ​គ្រប់​ច្រកល្ហក​ជាប្រចាំ​លើ​ការងារ​សន្តិសុខ សុវត្ថិភាព ការងារ​សង្គម និង​មនុស្សធម៌​បាន​និយាយថា​: ” ទឺ​ក​ជំនន់​ទឹកភ្លៀង​នេះ គំរាមកំហែង ស្រូវ​កំពុង​ចេញ​និង​ស្រូវ​ទុំ នៅ​បី ឃុំ ប៉ែក​ខាងលិច​ស្រុក មង្គល​បូរី ឃុំ​សឿ ចំណោម​និង​រហាត់ទឹក ” ។​

ចំណែក​កសិករ​នៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣០​ខែកក្កដា​ថា​:ដោយសារ​ការ​គម្រាមកំហែង​ពី​ជំនន់​ទឹកភ្លៀង​នេះ ទើប​ប្រជាកសិករ​ប្រកប​របរ​ធ្វើស្រែ​ប្រាំង​ដើមរដូវ​វស្សា​(​ឬ​ហៅថា​ស្រូវស្រាល​ដើមរដូវរ​ស្សា​) ស្រវាស្រទិញ​បូម​បាច​រំដោះ​ទឹក​ទាំង​ព្រលឹងចុងសក់ ហើយ​មានសង្ឃឹម​តិចតួច​ថា​នឹង​នឹង​រំដោះ​បាន​។​

រី​កសិករ​នៅក្នុង​ភូមិ​នាង​កេ​ត​ឃុំ​ឬ​ស្សី​ក្រោក​ដែរ​នា​ល្ងាច​ថ្ងៃទី​៣០​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨ និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​: ” កសិករ​បាន​នឹង​កំពុង​មមាញឹក​ដាក់​ម៉ាស៊ីនបូមទឹក​រំដោះ​ចេញ​ពី​ប្រឡាយ​មេ​ដើម្បី​សង្គ្រោះ​ស្រូវស្រាល​ដែល​កំពុង​ទុំ​ត្រៀម​ច្រូតកាត់​របស់​ពួកគាត់​។​ពួកគាត់​ក៏​នឹង​បង្ខំចិត្ត​ប្រមូល​ផល​បណ្ដើរៗ​ហើយ ” ។

​សូម​រំលឹក​ដែរ​ថា​ក្នុងស្ថានភាព​ដោយឡែក​មួយទៀត​ដោយសារ​មាន​ភ្លៀង​ធ្លាក់រ​ណ្តុំ​នៅ​ថ្ងៃ​បោះឆ្នោត​និង​ក្រោយ​បោះឆ្នោត​(​ថ្ងៃទី​២៩-៣០​ខែកក្កដា​២០១៨ ) ក៏បង្ក​ឱ្យ​ទឹក​ហូរ​កាត់​ផ្លូវ​នៅ​សង្កាត់​ព្រះ​ពន្លា ទឹក​លិច​ផ្លូវ​និង​ផ្ទះសម្បែង​ពលរដ្ឋ​ខ្លះ​នៅ​ភូមិ​-​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ នៅផ្ទះ​ខ្លះ​ជាប់មាត់​អូរ​ព្រំដែន​ក​ម្ព​ជា ថៃ នៃ​ភូមិ​ខ្លះ​ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​ជាដើម​៕S/

​តំបន់​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ទទួល​ជំនន់​ទឹកភ្លៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម