ដោយៈ សុវណ្ណ / រតនគិរី: នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ អភិបាលស្រុក អណ្ដូងមាស បានសហការជាមួយមន្រ្តីស្នាក់កាឧទ្យាននុរក្ស បានឲ្យកម្លាំងចុះទៅល្បាត ព្រៃ ក្នុងភូមិសាស្ត្រស្រុកអណ្ដូងមាស ហើយបានរកឃើញឈើអាររួច នៅទីតាំងផ្សេងៗ គ្នា សរុបជាង ២០០ សន្លឹក ដែលគេបំរុងដឹកចេញទៅលក់។
លោក មាស សារេត អភិបាលស្រុកអណ្ដូងមាស បានប្រាប់ឲ្យដឹងថា ក្រោយពីទទួល ព័ត៌មានថា មានជនខិលខូច លួចដាក់ម៉ាស៊ីនត្រង់សឺន័រ ចូលអារឈើខុសច្បាប់ នៅក្នុងតំបន់ ច្រករបៀង ស្រុកអណ្ដូងមាស ជាប់ព្រំប្រទល់នឹងស្រុកតាវែងនោះ លោកបានចាត់ម្លាំងស្រុក ដោយសហការជាមួយមន្ត្រីស្នាក់ការឧទ្យាននុរក្ស ដើម្បីចុះទៅល្បាត ធ្វើការទប់ស្កាត់ និងបង្ក្រ្កាបបទល្មើសតែម្ដង។
ជាលទ្ទផល សមត្ថកិច្ច បានរកឃើញរណារយន្ដ ចំនួន២គ្រឿង ឈើផ្ដៀកអាររួច ជាក្ដារសន្លឹក ចំនួន ១៣០ សន្លឹក និងគ្រឿងផ្ទះ ៥គុណនឹង៦ម៉ែត្រ មានចំនួន ១០០ កន្ទុយ រួមនឹងឈើត្រាចភ្នំ មួយចំនួនទៀត។
លោកអភិបាលស្រុក បានបញ្ជាក់ថា ឈើដែលរកឃើញនោះ ពុំបានដឹកយកចេញ ភ្លាមៗទេ គឺរក្សាទុកនៅទីនោះ ជាបណ្ដោះអាសន្ន ដោយប្រគល់ឲ្យមន្ត្រីស្នាក់ការបរិស្ថាន ឃ្លាំមើល ដោយសាពិបាក់ផ្លូវក្នុងកាដឹកជិញ្ជូន។ ដោយឡែក ម៉ាស៊ីនត្រង់សឺន័រ ចំនួន ២គ្រឿង រួមនឹងប្រេងម៉ាស៊ីន និងប្រេងសាំង មួយចំនួនទៀត បានរឹបអូសយកមករក្សាទុក នៅស្នាក់បរិស្ថាន ខាងស្រុកតាវែង។
រឿងខាងលើនេះ លោកអភិបាលស្រុកអណ្ដូងមាស បានបញ្ជាក់ថា កម្លាំងរបស់ស្រុក នឹងបន្ដសហការល្បាត ស្រាវជ្រាវ ដូចភ្លៀងរលឹម ដើម្បីវែកមុខរកជនដែលបានប្រព្រឹត្ត យកមកផ្ដន្ទាទោស នៅចំពោះមុខច្បាប់ ឲ្យខាងតែបាន៕/V/R