ថ្ងៃទី​៣១ ខែកក្កដា ២០១៨

1170
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។ ចំពោះ​ការប្រកបការងារ​វិញ​មាន​ភាពរលូន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន​ត្រឡប់មកវិញ​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​បើក​របរ​ថ្មីៗ​តែង​ហុច​ផ្លែផ្កា​គួរសម ហើយ​ពិសេស​អ្នកជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ដើរហើរ​ពាសវាល​កាល​ឡើយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នាំ​ជួប​ការ​លំបាកទៅ​គ្រាក្រោយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែង ទទួលផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវមាន​ទំនាក់ ទំនង​ល្អជា​មួយក្រុម​មនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វី​មកវិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន ។​

​រីឯ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បញ្ហា​ការងារ​និង​សុខភាព​មិន​ចោទ​ជា​អ្វី​លំបាក​ក្នុងការ​រែកពន់​ទេ​ព្រោះ ថាបើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។ ក្នុង​រង្វង់​គ្រួសារ​ងាយ​កើត ជម្លោះ​វិវាទ​ដោយ​ពាក្យសម្តី​ណាស់ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ការនិយាយ​ទៅកាន់​គ្នា​បន្តិច​ទើប​គ្មាន រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរលេង​ពាសវាល​កាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​បាន​ស្រុតចុះ ដូចនេះ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ​នឹងត្រូវ​អូសបន្លាយ​ពេល​ឬ ត្រូវ​ទទួលរង​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​មានរឿង​ប្រទាំង​ប្រទើស​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ជួប​នូវ​បញ្ហាលំបាក​ចិត្តច្រើន​ពិសេស​ជុំវិញ​បញ្ហា​ការងារ​តែ ម្តង​។​ការរស់នៅ​ថ្ងៃនេះ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​កូនចៅ​និង​ផ្ទះសម្បែង​ទើប​មិន​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ណាមួយ​ឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ បញ្ហា​អាក្រក់​និង​រឿង​រាវ​ដែល​ធ្លាប់តែ​យាយី​កន្លងមក​បានល្អ​ប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ណាស់ ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​បំផុត​។ ចំណែក​ប្រាក់កម្រៃ​ទៀតសោត​មិន​ច្រើន​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​កម្លាំង​នឿយហត់​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ទាំង​ជម្លោះ​វិវាទ​និង​បែកបាក់ ដូចនេះ​គប្បី​ប្រយ័ត្ន ប្រយែង​ឱ្យបាន​ខ្លាំងក្លា​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ពុំ​ហុច​ជា​លទ្ធផល​ល្អ​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែង កើតមាន​រឿង​រាវ​រកាំរកូស​និង​បញ្ហា​រត់​ចូល​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ក្រៅពីនេះ ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន​ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធតែ​នាំមក​នូវ​ក្តី​ផល​លំបាក​ដល់​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។ ចំណែក អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង កលឧបាយ​គេ​ណាស់ដែរ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ហើយ​ងាយ​កើតជា​បញ្ហា​ដាក់គ្នា​ដូចនេះ​គប្បី​ប្រយ័ត្ន ប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង បញ្ហា​រោគ​ជំងឺ​និង​ឧប្បត្តិហេតុ​ណាមួយ​យាយី​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​ការ​មាន ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ដែល​រក​នឹកស្មាន​មិន​ដល់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ជ្រើសរើស​ធ្វើ​អ្វីដែល​សំខាន់​ឬ​ការងារ​ធំដុំ​ក៏​ប្រសើរ​ដែរ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ចំណូល ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកប​កិច្ចការងារ​ចាស់ ឬ​កិច្ចការ​សេសសល់​ពីមុនមក​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្នុង​រង្វង់​គ្រួសារ​ងាយ ជួប​បញ្ហា​យាយី​ដោយ​កើត​ជម្លោះ​វិវាទ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ចំពោះ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​បញ្ហា​ចូល​យាយី​ដោយសារ​ក្រុមមនុស្ស​ប៉ង​អាក្រក់ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​យឺត​ពិសេស​ងាយ​កើត​បញ្ហា​ថែ ម​ទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានការ​រកាំចិត្ត និង​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើត​រឿងរ៉ាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​នឿយណាយ​ការងារ​បន្តិច​ប៉ុន្តែ​ក៏មាន​ភាពត្រជាក់ត្រជុំ​គួរសម​។ នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​ជាង​នា​កន្លង​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ឬ​អាចនិយាយបាន​ថា​លាភ​ប្រាក់កាស​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ប៉ុន្មាន​ទេ​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចាញ់​គ្នា​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម