ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប៉ូលិសថៃបានចាប់ខ្លួនបុរសរុស្ស៊ីម្នាក់ក្រោយមិត្តស្រីរបស់ខ្លួនបានធ្លាក់ពីជាន់ទីប្រាំពីរនៃសណ្ឋាគារមួយស្លាប់នៅទីក្រុងកម្សាន្តប៉ាតាយ៉ា។
រូបវីដេអូដ៏រន្ធត់ដែលថតជាប់ក្នុងការម៉េរ៉ាសន្តិសុខបានបង្ហាញនាង ដារៀ អ៊ីយូស៊ីសាក (Daria Iuzifiak)អាយុ៣២ឆ្នាំ ជាប់ជើងយោលតែលតោលនៅនឹងមាត់បង្អួចនៃបន្ទប់ជាន់ទីប្រាំពីរនៃសណ្ឋាគារអស់ប៉ុន្មានវិនាទីមុនធ្លាក់ចុះក្បាលមកមុន។
សន្តិសុខសណ្ឋាគារឃើញនាងស្រាតពីចង្កោះចុះក្រោមនិងដេកនៅក្នុងថ្លុកឈាម។
មិត្តប្រុសអាយុ៣០ឆ្នាំរបស់នាង ទំនងជាឈរនៅក្បែរបង្អួចនៅពេលហេតុការណ៍បានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ។បុរសនេះអត់ពាក់អាចនិងមានការក្តុកក្កួលសោកស្តាយខ្លាំងនៅពេលត្រូវបានចាប់ខ្លួន។
ប៉ូលិសបាននិយាយថា ក្នុងបន្ទប់របស់គូស្នេហ៍នេះពោរពេញដោយដបស្រានិងអាហារតែមិនមានសញ្ញានៃការវាយគ្នាឬការខំរើបម្រះណាមួយទេ រីឯលើរាងកាយជនរងគ្រោះក៏គ្មានសញ្ញាវាយដំដែរ។
ទោះជាយ៉ាងណាលោក ហ្វេឌ័រដែលជាមិត្តប្រុសជនរងគ្រោះនៅតែត្រូវចាប់ខ្លួនដើម្បីរកមូលហេតុនៃការធ្លាក់ស្លាប់របស់នាង អ៊ីយូស៊ីសាក។ បុរសនេះបានបដិសេធថាមិនបានវាយដំមិត្តស្រីហើយការពិនិត្យរកសារជាតិញៀនក៏បង្ហាញថាបុរសនេះមិនបានប្រើថ្នាំញៀនទេ៕
នាង ដារៀ អ៊ីយូស៊ីសាក ធ្លាក់ស្លាប់ពីបង្អួចសណ្ឋាគារ និងមិត្តប្រុសត្រូវបានប៉ូលិសថៃចាប់ខ្លួននៅប៉ាតាយ៉ា