ដោយៈ សុផល / ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១,៩ ពាន់លាន ដុល្លារអាមេរិក ​នេះបើយោងតាម ប្រភពក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤,៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ​កម្ពុជានាំចេញទៅថៃ មានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិក និងថៃនាំចេញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៣ ៨៣២ លាន ដុល្លារអាមេរិក។

កន្លង​មក ទំនិញ​ដែល​កម្ពុជា បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ មាន​ដូច​ជា ផលិតផលកសិផល វត្ថុធាតុដើម វាយនភណ្ឌ និងត្បូងថ្មមានតម្លៃ ហើយបានទិញចូលវិញ នូវទំនិញផលិតផល សម្រេច ដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ គ្រឿងសំអាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម​។

គួររម្លឹកថា៖ កម្ពុជា ​និងថៃ ​គ្រោង​នឹងសម្រេច​ឲ្យបាន​ទំហំពាណិជ្ជកម្ម​ ១៥ ពាន់​លាន​ដុល្លារ​នាឆ្នាំ២០២៥ ខាងមុខ៕ V / N